សុខភាព

ការចងចាំ បានប្រសើរជាងមុន ដោយការគេង មួយស្រឡែត

ការពិសោធន៍ នៅក្នុងប្រទេសអាល្លឺម៉ង បានរកឃើញថា ខួរក្បាលធ្វើតួនាទីចងចាំអ្វីៗ ដែលកើតឡើងថ្មីបានល្អ ក្នុងខណៈគេលក់ ច្រើនជាង ក្នុងខណៈពេលដឹងខ្លួន។

គេបានដឹងរួចមកហើយថា បំរែបុះរួលពីការដឹង បណ្តោះអាសន្ន ឲ្យទៅជាការដឹងជាប្រចាំនោះ ត្រូវធ្វើការជំរុញឲ្យ ខួរក្បាល ឲ្យបានលឿនបំផុត បន្ទាប់ពីដឹងអ្វីៗថ្មី។ ក្នុងពេលភ្ញាក់ដឹងខ្លួន យន្តការជំរុញខួរក្បាល មិនសូវមានភាណរឹងមាំ ហេតុនេះ ទើបអ្នកស្រាវជ្រាវ ជនជាតិអាល្លឺម៉ង់ ធ្វើការសាកល្បង ដាក់ ចេញនូវគំរូពិសោធន៍ ដើម្បីស្រាវជ្រាវ រកវិធីបង្កើនការចងចាំ ឲ្យកាន់តែច្រើនថែមទៀត។

តាមការពិសោធន៍ បានរកឃើញថា ក្រុមអ្នកស្ម័គ្រចិត្ត ដែលបានគេងលក់មួយស្រឡេត បន្ទាប់ពីការរៀន និងចំណាំរូបភាពចំនួន ១៥ផ្ទាំងនោះអាចឆ្លើយតប នឹងសំនួរបានល្អជាង ដោយអាចឆ្លើយតប បានប្រមាណ៨៥ភាគរយ ក្នុងខណៈពេលដែល ក្រុមមួយទៀត មិនបានគេងលក់ តែត្រូវរៀនជាលើកទី ២ទៀតនោះ អាចឆ្លើយ បានតែ៦០ភាគរយតែប៉ុណ្ណោះ។

លោក Susanne Diekelmann ដែលជាអ្នកស្រាវជ្រាវ ពីមហាវិទ្យាល័យ លូបេក ប្រទេស អាល្លឺម៉ង់ បានបញ្ជាក់ថាៈ “ខួរក្បាលរបស់ មនុស្សពោរពេញ ទៅដោយថាមពល ការចងចាំពុំមែន ជាជោគជ័យ របស់ប្រព័ន្ធខួរក្បាលនោះទេ ក៏ប៉ុន្តែជាអ្វីដែលប្រែប្រួល ទៅតាមកត្តាជាច្រើន៕” ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top