អន្តរជាតិ

កូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ស្ដីពីការបញ្ជាទិញកប៉ាល់ ឬនាវា ក្នុងត្រីមាសទី១ ឆ្នាំនេះ

សេអ៊ូល៖ ទិន្នន័យរបស់ឧស្សាហកម្ម បានបង្ហាញថា ក្រុមហ៊ុនផលិតនាវារបស់កូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់ទី 2 នៅទូទាំងពិភពលោកទាក់ទង នឹងការបញ្ជាទិញថ្មីៗ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

យោងតាមទិន្នន័យដែល ចងក្រងដោយវិទ្យាស្ថាន ស្រាវជ្រាវក្លាកសុន បានឱ្យដឹងថា ការសាងសង់កប៉ាល់ ក្នុងតំបន់ទទួលបានការ បញ្ជាទិញថ្មីៗសរុបចំនួន ១,៦២ លានតោន ដែលត្រូវបានផ្តល់ជូន ក្នុងអំឡុងខែមករា ដល់ខែមីនា ដែលស្មើនឹងកប៉ាល់ ៣៥គ្រឿង។

ក្រុមហ៊ុនផលិតនាវាចិន បានដណ្តើមយកទីតាំងកំពូល ដោយមាន CGTs ចំនួន ២,៥៨លានតោន ឬនាវាចំនួន ៣៥គ្រឿង។ ក្រុមហ៊ុនអ៊ីតាលី បានជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹង CGTs ៧៨ម៉ឺនតោន ឬស្មើនឹងកប៉ាល់ចំនួន ១០គ្រឿង។

ទិន្នន័យនេះបានបង្ហាញថា នៅក្នុងត្រីមាសទី១ ការបញ្ជាទិញនាវាចម្បាំងថ្មី មានចំនួនសរុប ៥,៧៣ លាន CGTs ស្មើនឹងកប៉ាល់ និងនាវាចំនួន ១៩៦ គ្រឿង នៅជុំវិញពិភពលោក។

នៅក្នុងលក្ខខណ្ឌ នៃការបញ្ជាទិញបម្រុងប្រទេសចិន បានឈរនៅលើកំពូលតារាងជាមួយនឹង CGTs ចំនួន ២៩,៩២ លានតោន បន្ទាប់មកប្រទេសកូរ៉េខាងត្បូងមាន CGTs ២១,៣៣ លានតោន និងជប៉ុនដែលមាន ១៤,១៨លាន CGTs ៕

ដោយ ឈូក បូរ៉ា

To Top