សេដ្ឋកិច្ច & អចលនទ្រព្យ

Zilingo ចាត់ ទុកកម្ពុជា ជា យុទ្ធសាស្ត្រ ពង្រីក អាជីវ កម្ម ដ៏ សំខាន់ ក្រោយ ពី ទទួល បាន ដើម ទុន ២២៦ លាន ដុល្លារ អាមេរិក ក្នុង ង មូល និធិ ស៊េរី D

ភ្នំពេញ៖ Zilingo ដែល ជា ទីផ្សារ លក់ ទំនិញ កំពុង រីក ចម្រើន យ៉ាង ឆាប់ រហ័ស បំផុត ប្រចាំ ទ្វីប អាស៊ី នោះ បាន ប្រមូល ដើម ទុន បាន ក្នុង ទឹក ប្រាក់ ចំនួន ២២៦ លាន ដុល្លារ អាមេរិក ក្នុង គម្រោងហិរញ្ញ វត្ថុ ស៊េរី D របស់ ខ្លួន កាល ពី ពេល ថ្មី ៗ នេះ ដើម្បី ធ្វើ ឲ្យមូល និធិ ដែល ប្រមូល បាន ដោយ ក្រុមហ៊ុន នេះ កើន ដល់ ៣០៨ លាន ដុល្លារ ។ បច្ចុប្បន្ន ក្រុម ហ៊ុន នេះ ចាត់ ទុក កម្ពុជា ក៏ដូច ជា ទីផ្សារ អាស៊ី សំខាន់ ៗ ផ្សេង ទៀត ជា ផ្នែក នៃ យុទ្ធ សាស្ត្រ នៃ ការ រីក លូត លាស់ របស់ ខ្លួន ដើម្បី ពង្រីក រ អាជីវកម្ម ប្រភេទ B2B (អាជីវ កម្ម ទៅ អាជី វកម្ម) របស់ពួក គេ ។

វិនិយោគិន សំខាន់ ៗ ក្នុង ការ ប្រមូល មូល ទុន ថ្មី ចុងក្រោយ បំផុត នេះ រួមមាន ក្រុមហ៊ុន Sequoia Capital, Temasek Holdings, Burda Principal Investments, Sofina, មូល និធិ បណ្តាក់ ទុន សិង្ហបុរី EDBI រួម ជា មួយ នឹង វិនិយោគិន ដែលមាន ស្រាប់ ។

លោក Shailendra Singh នាយក ចាត់ ការ ទូទៅ របស់ ក្រុមហ៊ុន Sequoia Capital (India) Singapore បាន ឲ្យ ដឹង ថា៖ «ការ បណ្តាក់ ទុន របស់ Sequoia ទៅ លើ Zilingo ចាប់ ផ្តើម តាំង ពីក្រុម ហ៊ុននេះ មិន ទាន់ ក្លាយ ជា ក្រុមហ៊ុន សាជីវកម្ម មក ម្ល៉េះ ហើយ ឈ្មោះ របស់ ក្រុមហ៊ុន ក៏មិន ទាន់ មាន ជាផ្លូវ ការ ផង ដែរ ។

អ្នក ស្រី Ankiti និង ក្រុមការ ងារ បាន អភិវឌ្ឍ គំនិត ដែលមាន តាំង ពី ដើម របស់ ពួក គេ យ៉ាង ឆាប់ រហ័ស អំពី Zilingo ឲ្យ ទៅ ជា ក្រុមហ៊ុន ផ្លាត ហ្វម មួយ ដែល បម្រើ ដល់ អតិ ថិ ជន ចូល ចិត្ត ម៉ូត ខោ អាវ ទាន់ សម័យ ពាណិជ្ជ ករ អ្នក លក់ រាយ ក្រុមហ៊ុន មាន យី យោ ល្បី ៗ នានា និង សហ គ្រាស ផលិត ដើម្បី តំណាង ឲ្យ ទីផ្សារ ដែល មាន ទំហំ ទឹក ប្រាក់ រាប់ ពាន់ លាន ដុល្លារ អាមេរិក ។ យើង ពិត ជា មាន ការ ភ្ញាក់ ផ្អើល ចំពោះ សមត្ថ ភាព របស់ ក្រុម នេះ ក្នុង ការ រិះ រក និង ប្រតិ បត្តិ ផែន ទី នាំ ផ្លូវ ប្រកប ដោយ មហិច្ឆ តា មួយ នេះ ហើយ ខ្ញុំពិត រំភើប ចំពោះ ការ បន្ត ការ គាំទ្រ ពួក គេ លើ ដំណើរ មួយ នេះ » ។

គោល បំណង របស់ Zilingo គឺ ការ ផ្តល់ អត្ថ ប្រយោជន៍ ផ្សេង ៗ សម្រាប់ ពាណិជ្ជ ករ របស់ ខ្លួន និង ផ្តល់ ភាព ងាយ ស្រួល ដល់ ពួក គេ ក្នុង ការ ចូល ទៅ ក្នុង ចង្វាក់ នៃ ការ ផ្គត់ ផ្គង់ សម្លៀក បំ ពាក់ ដ៏ មាន ប្រសិទ្ធិភាព បំផុតក្រុមហ៊ុន Zilingo បាន ចាប់ ផ្តើម ក្នុង នាម ជា ទីផ្សារ ស្តី ពី របៀប របប រស់ នៅ និង ទីផ្សារ លក់ សម្លៀក បំ ពាក់ ទាន់ សម័យ និង ផលិត ផល រក្សា សម្ផស្ស ក្នុង ឆ្នាំ ២០១៥ ក្រោម ការផ្តួច ផ្តើម របស់ អ្នក ស្រី Ankiti Bose និង លោក Dhruv Kapoor ។

បើ ទោះ បី បាន ចុះ កិច្ច ព្រម ព្រៀង អាជីវ កម្ម ជា មួយ នឹង អាជីវ ករខ្នាត តូច ជាច្រើន នៅលើ ផ្លាត ហ្វម របស់ខ្លួន ក៏ដោយ ប៉ុន្តែ ស្ថាប និក ទាំង ២ បាន ជួប បញ្ហា ក្នុង អាជីវ កម្ម ក្នុ ងដំណាក់កាល ដំបូង របស់ ខ្លួន ។ អាជី វកម្ម ទាំង នេះ មិន អាច ធ្វើ ឲ្យ ល្អ ប្រសើរ លើ ចំនួន នៃ ការ លក់ ចេញ ឬ ក៏ រីក លូត លាស់ បន្ថែម ទៀត ឡើយ ដោយ សារ តែ មិន មាន ភាព ងាយ ស្រួលលើ ផ្នែក បច្ចេក វិទ្យា និង ខ្វះ ដើម ទុន ស្រប ពេល ដែល ក្រុមហ៊ុន យីហោ អន្តរ ជាតិ ធំ ៗ បាន រក្សា ការ រីក លូត លាស់ ឥត ឈប់ ឈរ ។ ពាណិជ្ជ ករ ខ្នាត តូច មិន អាច ប្រកួត ប្រជែង ជា មួយ នឹងក្រុមហ៊ុន ពហុ សាជីវ កម្ម ខ្នាត ធំ ៗ បាន ឡើយ ខណៈ ដែល ក្រុម ក្រុមហ៊ុនខ្នាត តូច ទាំង នោះ ក៏ មិនមាន ឥទ្ធិ ពល ខ្លាំង គ្រប់គ្រាន់ ក្នុង ការ ទទួល បាន អត្រា ដ៏ ល្អ បំផុត ពី អ្នក ផ្គត់ ផ្គង់ សេវា ឬ ឃ្លាំង លក់ ទំនិញ នានា ផងដែរ ។

បញ្ហា នេះ បាន បង្ខំ ឲ្យ Zilingo ត្រូវ ធ្វើ ការ ពង្រីក អាជីវ កម្ម ស្នូល របស់ ខ្លួន ដើម្បី ដើរ តួ នាទី មិន ត្រឹម តែ ជា ទី ផ្សារ មួយ ឡើយ ។ ក្រុមហ៊ុន នេះ បាន អភិវឌ្ឍ ភ្លាម ៗ ទៅ លើ ដំណើរ ការ អាជីវកម្ម របស់ ខ្លួន ដើម្បី ជួយ ឲ្យ ពាណិជ្ជ ករ លើ ម៉ូត សម្លៀក បំពាក់ ទាន់ សម័យ និង ផលិត ផល ថែ រក្សា សម្ផស្ស អាច ដំណើរ ការ ទៅកាន់ សហ គ្រាស ផលិត ទូទាំង អាស៊ី បាន យ៉ាង ងាយ ស្រួល។ វិធី សាស្ត្រ នេះ បាន បង្កើត ឲ្យ អត្រា នៃ ការ ផ្គត់ ផ្គង់ ដ៏ ល្អ បំផុត ធ្វើ ឲ្យ សេវា កម្ម ដឹក ជញ្ជូន មាន ប្រសិទ្ធិ ភាព ផ្តល់ ដំណោះ ស្រាយ ហិរញ្ញ វត្ថុ ផ្តល់ ការ ធា នា រ៉ាប់ រ៉ង ផ្តល់ កម្ចី និង ការ វិភាគ សម្រាប់ ពាណិជ្ជ ករ ខ្នាត តូច ទាំង នោះ ។

បើ ទោះ បី ក្រុមហ៊ុន ពាណិជ្ជ កម្ម អេ ឡិច ត្រូនិក ភាគ ច្រើន នៅ តែ ផ្តោតលើ ពាណិជ្ជ កម្ម B2C (អាជី វកម្ម ទៅ អតិ ជន) និង C2C (ពាណិជ្ជកម្ម ទៅ អតិ ថិ ជន) ក៏ ដោយ ប៉ុន្តែ មធ្យោ បាយ របស់ ក្រុមហ៊ុន Zilingo មាន លក្ខខណៈ ពិសេស និង ផ្តោត ទៅ លើ ការ បង្កើត អត្ថ ប្រយោជន៍ ដល់ ពាណិជ្ជ ករ និង សហ គ្រាស ផលិត សម្លៀក បំពាក់ ទាន់ សម័យ និង ផលិត ផល ថែ រក្សា សម្ផស្ស ។ នៅ ថ្ងៃ នេះ អាជី វកម្ម B2B របស់ក្រុម ហ៊ុន Zilingo ផ្តោត លើ ការ ដោះ ស្រាយ បញ្ហា ដ៏ចម្បង ចំនួន ២ ក្នុង ឧស្សា ហ កម្ម សម្លៀក ទាន់ សម័យ និង ផលិត ថែ រក្សា សម្ផស្ស ដោយ ទី ១ ការ មិន មាន ព័ត៌ មាន ច្បាស់ លាស់ ស្តី ពី ក្រុម ហ៊ុន សម្លៀក បំពាក់ ម៉ាក ល្បី ៗ របស់ អន្តរ ជាតិ ដែល កំពុង មាន ផែន ការ ផលិត នៅ ទ្វីប អាស៊ី និង ទី ២ ការ មាន តម្រូវ ការ ប្រចាំ ឆ្នាំ មិន ទៀង ទាត់ សម្រាប់ សហ គ្រាស ផលិត សម្លៀក បំ ពាក់ នៅ អាស៊ី ដែល ត្រូវ តែ រក្សា ធ្វើ ឲ្យ រោង ចក្រ របស់ ខ្លួន មាន ដំណើរ ការ ។

កាល ពីឆ្នាំ ២០១៨ ក្រុមហ៊ុន នេះ បាន កើន ឡើង នូវ ប្រាក់ ចំណេញ ឥត ឈប់ឈរ ក្រោយពី ការ បណ្តាក់ ទុន ទៅ លើ ការ ពង្រីក អាជីវ កម្ម B2B របស់ ពួក គេ និង សមត្ថ ភាព នៃ ចង្វាក់ ផ្គត់ ផ្គង់ និងចែក ចាយ តាមរយៈ ផ្លាត ហ្វម Zilingo Asia Mall និង Z-Seller ។
អ្នក ស្រី Ankiti Bose សហ ស្ថាប និក និង អគ្គ នា យក ក្រុមហ៊ុន Zilingo ដែល បច្ចុប្បន្ន សហ ការ ជា មួយ នឹង ក្រុម ស្ថាប និក ជា ស្ត្រី ជាច្រើននាក់ ដែល កំពុង គ្រប់គ្រង លើ អាជីវ កម្ម ឌី ជី ថល ទើប បង្កើត ថ្មី ឈានមុខ គេ នៅ តំបន់ អាស៊ី បាន ឲ្យ ដឹង ថា៖ «តួនាទី របស់ បច្ចេក វិទ្យា គួរ តែ ការ បង្កើត ឲ្យ មាន រីក លូត លាស់ រួម គ្នា ។

ក្នុង ឧសហ កម្ម សម្លៀក បំពាក់ ទាន់ សម័យ ការ គ្មាន ប្រសិទ្ធិ ភាព ទៅ លើ ចង្វាក់ នៃ ការ ផ្គត់ ផ្គង់ ស្នូល នឹង រា រាំង ពាណិជ្ជ ករខ្នាត តូច និង មធ្យម មិន ឲ្យ ឈានដល់ សក្តា នុ ពល ទាំង មូល របស់ ខ្លួន បើ ធៀប ទៅ នឹង ក្រុមហ៊ុន លក់ សម្លៀក បំពាក់ ធំ ៗ មាន យីហោ ល្បី ៗ ។ យើង កំពុង តែ បង្កើត ទីលាន ប្រកួត ប្រជែង មាន កម្រិត ស្មើ គ្នាមួយ តាមរយៈ ការ ផ្តល់ សេវា កម្ម និង ផលិត ផល មាន លំ ដាប់ ថ្នាក់ ល្អជាង គេ បំផុត ទៅ កាន់ ពាណិជ្ជ ករនីមួយ ៗ មិន ថា ក្នុង ខ្នាតធំ ឬ តូច ក៏ដោយ ។ យើង គិត ថា វិធី សាស្ត្រ នេះ អាច បង្កើត ឲ្យ មានការ រីក ចម្រើន ដ៏អស្ចារ្យ សម្រាប់ សហ គ្រាស ផលិត ស្រប ពេល ដែល យើង នឹង ពង្រឹង ប្រព័ន្ធ នៃ ចង្វាក់ ផ្គត់ ផ្គង់ ទាំង ទំនិញ និង សេវា កម្ម ដែល ត្រូវ បាន ជួយ គាំទ្រ ដោយ ប្រព័ន្ធ ឌី ជី ថល របស់ ក្រុមហ៊ុន Zilingo ដែល មាន បំណង ធ្វើ ឲ្យ ប្រសិទ្ធិ ភាព របស់ ខ្លួន កាន់ តែ មាន ភាព ល្អ ប្រសើរ ឡើង » ។

អាស៊ី: ទីផ្សារ ផ្គត់ ផ្គង់ សម្លៀក បំពាក់ ទាន់ សម័យ ដ៏ ធំ និងមាន ថាម ពល បំផុតក្នុង ចំណោម ផលិត ផល សម្លៀក បំពាក់សកល ដែល គិត ជា ទឹក ប្រាក់ មាន ចំនួន ៣០០ ០ ពាន់ លាន ដុល្លារ អាមេរិក ការ ផ្គត់ ផ្គង់ លើ ទី ផ្សារ អាស៊ី តែ ឯង មាន ទឹក ប្រាក់ ដល់ ទៅ ១,៤ ពាន់ លាន ដុល្លារ អាមេរិក ។

បញ្ហា មួយ ក្នុង ចំណោម បញ្ហា ប្រឈម ដ៏ ធំបំផុត សម្រាប់ សហគ្រាស ផលិត គឺ តម្រូវ ការ ទៅ តាម ររដូវ កាល ពោល គឺ រដូវ កាលលើ ការ កើន ឡើង ខ្ពស់ និង ចុះ ទាប នៃ ការ បញ្ជា ទិញ ។ ក្រុមហ៊ុន Zilingo ជួយ ឲ្យ រោង ចក្រ ជាច្រើន លុប ចោល នូវ ភាព មិន ច្បាស់ លាស់ នេះ តាម រយៈ ការ បំពេញ តម្រូវ ការ រយៈ ពេល ១ ឆ្នាំ ពេញ ។ វិធី សាស្ត្រ នេះ អនុ ញ្ញាត ឲ្យ រោង ចក្រ ជាច្រើន រក្សា ការ ផ្គត់ផ្គង់ ជា បន្ត បន្ទាប់ និង រក្សា ចំនួន បុគ្គ លិក ជំនាញ របស់ ខ្លួន ដោយមិន ចាំ បាច់ ត្រូវ ការ បង្កើត ក្រុម ផ្នែក លក់ ដោយ ខ្លួន ឯង បន្ថែម ទៀត ។

Zilingo ដើរ តួនាទី ជា ដៃ គូ ដ៏គួរ ឲ្យ ជឿជាក់ មួយ ក្នុង ការ បំពេញ គម្លាត រវាង ការ ផ្តត់ ផ្គង់ និង តម្រូវ ការ ស្រប ពេល ដែល ក្រុមហ៊ុន ដ៏ យក ចិត្ត ទុក ដាក់ លើ បច្ចេក វិទ្យា បច្ចេក វិទ្យា ហិរញ្ញ វត្ថុ និង ប្រព័ន្ធ សេដ្ឋ កិច្ត ផងដែរ ។ អតិ ថិ ជន ដែល ចាប់ ដៃគូ ជាមួយ នឹងក្រុម Zilingo នឹង ទទួល បាន អត្ថ ប្រយោជន៍ ជា ច្រើន ពី បណ្តាញ អាជីវ កម្ម របស់ Zilingo និង អាច ទិញក្រណាត់ និង វត្ថុ ធាតុ ដើម ក្នុងតម្លៃ ដ៏ពិសេស តាម រយៈ Zilingo ។ សហ គ្រាស ផលិត អាច ដំណើរ ការ លើ ការ ទូ ទាត់ ប្រាក់ និង ការ គាំទ្រ ផ្នែក ច្នៃ ម៉ូត បាន យ៉ាង ងាយ ស្រួល តាម រយៈ Zilingo។ ទាំង សហ គ្រាស ផលិត និង ក្រុមហ៊ុន សម្លៀក បំពាក់ យីហោ ល្បី ៗ ត្រូវ បាន គាំទ្រ ដោយក្រុម ការ ងារ របស់ Zilingo ដែល អាច ផ្តល់ ជំនួយ និង ចំណេះ ដឹង ជាច្រើន ៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top