អន្តរជាតិ

អ៊ុយក្រែន ចាប់ផ្តើដំណើរការបោះឆ្នោត ខណៈដែលបេក្ខភាព ដែលជាអតីតតារាកំប្លែង កំពុងនាំមុខគេ

បរទេស: BBC ចេញផ្សាយនៅថ្ងៃអាទិត្យទី៣១ ខែមីនានេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងចាប់ផ្តើម ដំណើរការបោះឆ្នោត ជុំទី១ នៅថ្ងៃអាទិត្យនេះហើយ សម្រាប់ជ្រើសរើស ប្រធានាធិបតីថ្មីរបស់ខ្លួន។

មេដឹកនាំបច្ចុប្បន្នលោក Petro Poroshenko កំពុងមានសង្ឃឹមថា នឹងអាចទទួលបានឱកាស ដឹកនាំប្រទេសសាជាថ្មី ប៉ុន្តែត្រូវបានគេមើលឃើញថា ជាក់ស្តែងអ្នកដែលមាន ការនាំមុខគេនោះ គឺលោក Volodymyr Zelenskiy ដែលជាអតីតតារាកំប្លែងដ៏ល្បី នៅក្នុងប្រទេស ។

បុរសទាំងពីរ នឹងក៏ត្រូវប្រជែងសំឡេងឆ្នោត ជាមួយនឹងលោកអតីត នាយករដ្ឋមន្ត្រី Yulia Tymoshenko ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បុគ្គលទាំង៣ តែងតែបានធ្វើយុទ្ធនាការ ដែលមានការគាំទ្រ ទៅសហភាពអ៊ឺរ៉ុប។

ក្នុងចំណោមបេក្ខភាព​ ​ដែលគាំទ្រ ទៅខាងរុស្សី មានសន្ទុះខ្លាំងឡើយ។ គួរបញ្ជាក់ថាបើគ្មាន បេក្ខភាពណាម្នាក់ អាចទទួលបានសំឡេង​​ ​លើសពី៥០ភាគរយទេ​នោះ ការបោះឆ្នោត លើកទី២ សម្រាប់បេក្ខភាពទទួលបាន សំឡេងច្រើនបំផុត ទាំង២នៅការបោះឆ្នោតជុំទី១ នឹងត្រូវធ្វើឡើង នាថ្ងៃទី២១ខែមេសា៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top