ព័ត៌មានជាតិ

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ៣៧កញ្ចប់

​ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយ នគរបាលប៉ុស្តិ៍ស្រះចក ចុះ​បង្គ្រាប​ទីតាំង គ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដកហូតថ្នាំញៀន៣៧កញ្ចប់ ​នៅវេលាម៉ោង១៩ និង១៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ​នៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច​បានឲ្យដឹងថា ​​ជនសង្ស័យមានឈ្មោះ ភួន ផល្លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ​។ វត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣៧កញ្ចប់។

​ជនសង្ស័យ និងវត្ថុតាង​ ត្រូវកម្លាំងការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខណ្ឌដូនពេញ ​កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការតាមនិតិវិធី៕

ដោយ៖ ​វិសាល

Facebook Comments

To Top