ព័ត៌មានជាតិ

ឃាត់ខ្លួន ជនជាតិវៀតណាម ១១នាក់ រស់នៅគ្មាន​លិខិតឆ្លងដែន ​និង​ឯកសារ​ត្រឹមត្រូវ

​ភ្នំពេញ​៖​ ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​១១​នាក់​ គ្មាន​លិខិតឆ្លងដែន​ គ្មាន​ឯកសារ​ត្រឹមត្រូវ​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត ​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​ដើម្បី​បន្ត​នីតិវិធី​នៅថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៨​ ។ នេះបើយោងតាមអគ្គស្នងការ នគរបាល ជាតិ។

ប្រតិបត្តិការឃាត់ខ្លួននេះ ដឹកនាំដោយលោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​ សម្រប សម្រួល​ផ្លូវច្បាប់​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក​ លឹ​ម​ ស៊ា​ង​ហៃ​ ក្រឡាបញ្ជី​ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​ឆ្លង​ដែន​ និង​ធ្វើការ​ខុស ច្បាប់​ស្ថិត​នៅ​ ភូមិ​លូ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ ៕

Facebook Comments

To Top