អន្តរជាតិ

បំណែកឆ្អឹង៖ជនជាតិ​ អង់គ្លេសបុរាណ ធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បីស៊ី សត្វជ្រូក និងចូលរួមប្រារព្ធពិធីដ៏ធំនៅបូជនីយស្ថានថ្មរំលីង ជាប្រវត្តិសាស្ត្រ

អង់គ្លេស៖ជនជាតិអង់គ្លេសសម័យ បុរេប្រវត្តិបានធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បី ចូលរួមពិធីបុណ្យដ៏ធំ នៅតំបន់ Stonehenge និងបានទទួលទានសាច់ជ្រូកចិញ្ចឹមនៅផ្ទះរបស់ពួកគេ ដែលបានបញ្ចប់ការធ្វើដំណើរដ៏វែងឆ្ងាយមួយ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

សំណល់អេតចាយនៃបូជនីយដ្ឋាន ណេអូលីទិកបានផ្តល់នូវបរិយាកាសសម្រាប់ ការប្រារព្ធពិធីដ៏ធំនេះដែលពួកអ្នកវិទ្យាសាស្ត្រនិយាយថា ជាពិធីជប់លៀងដ៏ធំបំផុតដែលមិនធ្លាប់មានកាល ពីសម័យបុរាណ។ភ័ស្តុតាងនៃពិធីជប់លៀងបាន មកពីសត្វព្រៃចំនួន១៣១ក្បាលត្រូវបានរកឃើញ នៅនិវេន៤នៃយុគថ្មរំលីងដែលរួមបញ្ចូលទាំង Wiltshire ដ៏ល្បីល្បាញលើពិភពលោក។

សត្វចិញ្ចឹមតាមផ្ទះត្រូវបាន គេនាំយកមកធ្វើពិធីបុណ្យមកពីឆ្ងាយដូចជា ស្កុតឡេនភាគខាងជើង ខាងកើតប្រទេសអង់គ្លេស និង West Wales ។ ឆ្អឹងដែលគេបោះបង់ចោលត្រូវបាន វិភាគដោយពួកអ្នកវិទ្យាសាស្ត្រមានអាយុកាល ជាង៤០០០ឆ្នាំមុន នៅទី៤នៃយុគថ្មរំលីង ដែលបានបម្រើការបូជនីយដ្ឋានរង្វង់ថ្មដ៏ល្បីនៅ Stonehenge និង Avebury ។

ឆ្អឹងក៏ត្រូវបានគេរកឃើញ ផងដែរនៅតំបន់ Durrington Walls, Marden, Mount Pleasant និង West Kennet Palisade Enclosures និងសញ្ញាគីមីដែលត្រូវបានគេស្គាល់ថា ជាការវិភាគអ៊ីសូតូបនៅក្នុងឆ្អឹងត្រូវបាន គេត្រលប់ទៅរកអាហារនិងទឹកសត្វដែលត្រូវបានគេប្រើ។ ព័ត៌មាននេះត្រូវបានគេប្រើដើម្បីបង្រួម កន្លែងដែលសត្វទាំងនោះត្រូវបានចិញ្ចឹម៕

Facebook Comments

To Top