អន្តរជាតិ

លោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ ពិភាក្សាគ្នាអំពីជំនួញ ថវិកាណាតូ និងការដកខ្លួន របស់អង់គ្លេសចេញពី សហភាពអឺរ៉ុប

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយពិភាក្សាគ្នា តាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្តីពីបញ្ហានានាជាច្រើន រួមមានទាំងរឿងជំនួញ និងថវិកាណាតូ។ 

សេចក្តីថ្លែងការណ៍សេតវិមានមួយ បាននិយាយប្រាប់ថា កិច្ចសន្ទនាគ្នារវាងមេដឹកនាំទាំងពីរនោះ គឺគ្របដណ្ដប់លើបញ្ហានានា ដែលមានរួមបញ្ចូលទាំងបញ្ហាជំនួញ កិច្ចពិភាក្សាអំពី Brexit នៅអង់គ្លេស និងកិច្ចប្រជុំនៅពេលខាងមុខ និងពាក់ព័ន្ធរឿងថវិកាណាតូ។ 

គួរបញ្ជាក់ថា កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ បានកើតមានឡើងក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីលោក ត្រាំ បានចាប់ផ្តើមសម្រាកចុងសប្ដាហ៍ នៅក្លិប Mar-a-Lago របស់លោក  ក្នុងទីក្រុង Palm Beach រដ្ឋផ្លរីដា។ លោក ត្រាំ បានធ្វើការតវ៉ាជាយូរមកហើយថា ប្រទេសអាល្លឺម៉ង់ចាំបាច់ត្រូវបានចំណាយប្រាក់បន្ថែម សម្រាប់កិច្ចការពាររួម នៅក្នុងតំបន់អឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង 

Facebook Comments

To Top