ព័ត៌មានជាតិ

លោក អាត់ ធន់ រក្សាតំណែងជា ប្រធានសហភាពការងារកម្ពុជា ដដែល

ភ្នំពេញ៖ សហភាពការងារកម្ពុជា (CLC) បានរៀបចំ មហាសន្និបាតលើកទី៤របស់ខ្លួនដើម្បីបូកសរុបការងារ ប្រចាំឆ្នាំនិងធ្វើការបោះឆ្នោត ជ្រើសតាំងមេដឹកនាំថ្មីសម្រាប់ រយៈពេល ៥ឆ្នាំ ក្នុងនោះ បានរើសលោក អាត់ ធន់ ជាប្រធានដដែល។

យោងតាមផេកហ្វេសប៊ុករបស់CLC បានឲ្យដឹងថា ក្នុងការ បោះឆ្នោតជ្រើសតាំងមេដឹកនាំថ្មី រយៈពេល៥ឆ្នាំនេះ ជាលទ្ធផល គឺលោក អាត់ ធន់ បាន ២៧៤សំឡេង ទទួលតំណែងជាប្រធាន សហភាពសហភាពការងារកម្ពុជា។ ចំណែក អ្នកស្រី ហេង ចិន្តា បាន ២២០សំឡេង ទទួលតំណែងជាអនុប្រធាន ។  សម្រាប់ លោក គង់ អាទិត្យ បាន ២៣៩ សំឡេង ទទួលតំណែងជាអគ្គលេខាធិការ។

លោក អាត់ ធន់ បានថ្លែងថា បច្ចុប្បន្នសហភាពការងារមាន៨វិស័យ មកពីវិស័យផ្សេងគ្នា និងមានសហជីព សមាគមនៅក្នុងតំបន់ផ្សេងៗ ចំនួន១៨៧កន្លែង តំណាងឲ្ យ១៦ខេត្ត-ក្រុង ព្រមទាំងមានការិយាល័យ៥កន្លែងទូទាំងប្រទេស ហើយសមាជិកសរុបជាង១១ម៉ឺននាក់។ 

លោកបានបន្តថា គោលការណ៍ក្នុងការរៀបចំមហាសន្និបាតលើកទី៤នេះ ដើម្បីអនុវត្តឲ្យខ្ជាប់ខ្ជួននូវការណ៍ប្រជាធិបតេយ្យផ្ទៃក្នុង ដែលត្រូវអនុម័តផែនការយុទ្ធសាស្ត្រ៥ឆ្នាំ របស់អង្គភាព និងអនុម័តទៅលើផែនការរីកចម្រើនកន្លងមកដើម្បីអនុវត្តសកម្មភាពបន្តទៀត។ 

លោក ទុន សុភ័ណ មន្ត្រីសម្របសម្រួលថ្នាក់ជាតិអង្គការ ILO បានលើកឡើងផងដែរថា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់សហភាព  អង្គការ ILO តែងតែលើកកម្ពស់ឲ្យមានស្ថានប័នកម្មករនិយោជិកដែលមានលក្ខណៈ ប្រជាធិបតេយ្យ៕ ដោយ នឿត សម្ផស្ស

Facebook Comments

To Top