នយោបាយ

បច្ចុប្បន្ននេះកូនកាត់ខ្មែរ-កូរ៉េ មានជាង១ម៉ឺននាក់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានស្ដ្រីខ្មែររៀបការជាមួយបុរសកូរ៉េ ជាង៨ពាន់នាក់ និងមានកូនកាត់ ខ្មែរ-កូរ៉េ ជាង១ម៉ឺននាក់ផងដែរ។

ក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “យើងធ្វើម៉េចកូនកាត់ជាង១ម៉ឺននាក់ កូនកាត់ ខ្មែរ-កូរ៉េ ។ ព្រោះស្ដ្រីខ្មែររៀបការជាមួយនឹងកូរ៉េ ប្រមាណ៨ពាន់នាក់ ចឹងកូនជាង១ម៉ឺន”។

ជាមួយគ្នានេះដែរ សម្ដេចតេជោ រំលឹកថា នៅពេលសម្ដេចជួបពិភាក្សាការងារ ជាមួយលោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង សម្ដេចបានស្នើសុំ ឲ្យកូរ៉េខាងត្បូងពង្រីក កូតាការងារសម្រាប់ពលករខ្មែរធ្វើការនៅកូរ៉េ ខណៈពលករខ្មែរនៅកូរ៉េ មានជាង៥ម៉ឺននាក់៕
ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top