ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់! ចាប់ពីថ្ងៃទី៣០មីនា-២មេសា កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់

ភ្នំពេញ៖ យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៥មីនានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឥទ្ធិពលនៃការប្រសព្វគ្នា រវាងសម្ពាធទាប និងសម្ពាធខ្ពស់ កើតឡើងវិញសាជាថ្មី បណ្ដាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលនាំមកនូវជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ផងដែរ ដូច្នេះបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់៕

Facebook Comments

To Top