សន្តិសុខ និង សង្គម

ការលក់ Samsung Galaxy S10 | S10+ កើនឡើងលើសពី ការរំពឹងទុក!!!

ភ្នំពេ៖ថ្ងៃទី ២៥ មីនា ឆ្នាំ ២០១៩​ មួយរយៈចុងក្រោយនេះទីផ្សារ នៃបច្ចេកវិទ្យាស្មាតហ្វូនហាក់ដូចជា ឡើងកម្តៅខ្លាំង ដោយក្រុមហ៊ុនធំៗ បានបញ្ចេញនូវផលិតផល ពិសេសរបស់ខ្លួន ជាមួយ បច្ចេកវិទ្យាកំពូលៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន ជាច្រើនកំពុងតែធ្វើការ សម្រេចចិត្ត ថាតើស្មាតហ្វូនមួយណា ដែលពួកគេត្រូវជ្រើសរើស និងស័កិ្តសមបំផុតសម្រាប់ពួកគេ។

ក្នុងពេលនេះ យើងសង្កេតឃើញថា បន្ទាប់ពីក្រុមហ៊ុន បច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវកំពូល ស្មាតហ្វូនប្រចាំឆ្នាំរបស់ខ្លួន ស៊េរី Samsung Galaxy S10 | S10+ កាលពីខែកុម្ភៈកន្លងទៅនេះរួចមក ទីផ្សារទាំងមូលផ្អើលឈូរឆរ ជាមួយនឹងបច្ចេករិទ្យា និងសោភ័ណ របស់ផលិតផលមួយនេះ ។ ជារួម ក្រុមហ៊ុនសាមសុង ពិតជាធ្វើបានល្អឥតខ្ចោះ និងបំពេញចិត្តអ្នកប្រើប្រាស់ ក៏ដូចជា អតិថិជនទាំងអស់ទូទាំង ពិភពលោកឱ្យងាកមកទទួលយកបទពិសោធន៍ ដ៏អស្ចារ្យបំផុតនៃកំពូលស្មាតហ្វូន ដ៏ល្អឯកគ្មានគូប្រៀបទំាងពីរនេះ។

ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់ម៉ូឌែល Samsung Galaxy S10 | S10+ ពិតជាបានទទួលការស្រឡាញ់គាំទ្រ និងលក់ដាច់យ៉ាងច្រើនលើសលុបលើសពី ការរំពឹងទុក។ បើតាមប្រសាសន៍របស់ លោក រតនា សោភ័ណ ដែលជាប្រធាន គ្រប់គ្រងផ្នែក ផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុ ជាបានប្រកាសថា កំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ ពិតជាលក់ដាច់ខ្លាំងមែនទែន ហើយ មានកំណើនស្មើ ១២៥% (កើនឡើង 25%) ធៀបនឹងការលក់របស់ Samsung Galaxy S9 | S9+ ក្នុងឆ្នាំកន្លងទៅ រហូតដល់ថ្នាក់ស្ទើរតែ ដាច់ស្តុកតាម ដេប៉ូចែកចាយ របស់ផលិតផល សាមសុង ផងដែរ! យ៉ាងណាមិញ លោកក៏ បានបន្ថែមទៀតថាទាំងខ្លួនលោកផ្ទាល់ និងក្រុមហ៊ុន សាមសុង នឹងខិតខំព្យាយាមឱ្យអស់ពី លទ្ធភាពដើម្បី ធ្វើការផ្តល់ជូនស្មាតហ្វូន ដ៏ល្អឥតខ្ចោះទាំង ២ ស៊េរីនេះជូនដល់អតិថិជនទាំងអស់ មិនឱ្យទាស់ចិត្តឡើយ។ ដូច្នេះគ្មានហេតុផលអ្វីដែល ធ្វើឱ្យលោកអ្នក ស្ទាក់ស្ទើរចិត្តក្នុងការជ្រើសរើសយក ស្មាតហ្វូនលំដាប់កំពូលក្នុងក្តីស្រម៉ៃ ដែលខ្លួនតែងតែប្រាថ្នាចង់ បានក្នុងដៃទៀតឡើយ។

ហើយខាងក្រោមនេះគឺ ជាតម្លៃនិងពណ៌របស់ Galaxy S10|S10+ ដែលផ្តល់ជូន៖
– S10 ទំហំ 8GB+128GB = $899 មាន៣ ពណ៌៖ ពណ៌ស, ខ្មៅ និងបៃតង

– S10+ ទំហំ 8GB+128GB= $989 មាន៣ ពណ៌៖ ពណ៌ស, ខ្មៅ និងបៃតង

លោកអ្នកក៏អាចរកជាវកំពូលស្មាតហ្វូន Samsung Galaxy S10 | S10+ បាននៅតាមហាង ឬដេប៉ូចែកចាយ ទូរស័ព្ទដៃ និងផលិតផល សាមសុងទាំងអស់ក្នុងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនង មកកាន់លេខ 1800 20 3232 ៕

Facebook Comments

To Top