អន្តរជាតិ

យន្តហោះទ័ពអាកាសរុស្ស៊ី ដឹកកងទ័ពចុះចត នៅប្រទេសវេណេហ្ស៊ូអេឡា

បរទេស៖យន្តហោះ របស់កងកម្លាំងទ័ពអាកាសរុស្ស៊ី ចំនួនពីរគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើការចូលចុះចត នៅអាកាសយានដ្ឋានចម្បង របស់ប្រទេសវេណេហ្ស៊ូអេឡា កាលពីថ្ងៃសៅរ៍ ដោយនាំយកទៅជាមួយ នូវមន្ត្រីការពារជាតិរុស្ស៊ីមួយរូប និងកងទ័ពជិត១០០នាក់ ស្របពេលមានការពង្រឹងចំណងមិត្តភាព រវាងទីក្រុងការ៉ាកាស និងទីក្រុងមូស្គូ។

គេហទំព័រតាមដាន ប្រតិបត្តិការអាកាសចរណ៍ បានបង្ហាញថា យន្តហោះទាំងពីរគ្រឿងនោះ បានចាកចេញ ពីអាកាសយានដ្ឋានយោធារុស្ស៊ីមួយ ហោះហើរឆ្ពោះទៅទីក្រុងការ៉ាកាស កាលពីថ្ងៃសុក្រ ចំណែកគេហទំព័រតាមដាន ប្រតិបត្តិការអាកាសចរណ៍មួយទៀត បានបង្ហាញឲ្យដឹងថា យន្តហោះទ័ពអាកាសរុស្ស៊ីមួយគ្រឿង បានហោះចាកចេញ ពីទីក្រុងការ៉ាស នៅថ្ងៃអាទិត្យ។

យោងតាមកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Javier Mayorca ជាអ្នកសារព័ត៌មានមួយរូប បានសរសេរលើ បណ្ដាញសង្គមធ្វីតធើ នៅថ្ងៃសៅរ៍ថា យន្តហោះទីមួយ បានដឹកលោក Vasily Tonkoshkurov អគ្គសេនាធិការកងទ័ពជើងគោក ហើយយន្តហោះទីពីរ គឺជាយន្តហោះដឹកទំនិញ មានផ្ទុកសម្ភារៈចំនួន៣៥តោន៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top