ព័ត៌មានជាតិ

លើកនេះ ទឹកសុទ្ធកម្ពុជា (CAMBODIA WATER) ស៊េរីថ្មី ប្រាកដជាស្រួល រកទិញបានគ្រប់ទីកន្លែងតែម្តង លើទីផ្សារកម្ពុជា!

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និង ក្រុមការងារ បុគ្គលិកផ្នែកលក់ទឹកបរិសុទ្ធកម្ពុជា បានចាប់ផ្តើម ធ្វើយុទ្ធនាការណ៍ទ្រង់ទ្រាយធំ ដើម្បីលក់ទឹកបរិសុទ្ធកម្ពុជា ស៊េរីថ្មីគឺ ទឹកបរិសុទ្ធកម្ពុជាប្រភេទ«ទឹកបន្សុទ្ធ» នៅតាមទីផ្សារនានា ផ្សារទំនើប ហាងលក់ទំនិញតូចធំ ផ្ទះលក់ចាប់ហួយ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងអ្នកលក់បន្ត តាមទីសាធារណៈគ្រប់ជ្រុងជ្រោយ ទូទាំងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៩។

យុទ្ធនាការណ៍នេះ នឹងប្រព្រឹត្តទៅ រយៈពេល 1 សប្តាហ៍ពេញ ដើម្បីធ្វើយ៉ាងណា ឲ្យប្រាកដថាប្រជាជនកម្ពុជា ដែលនិយមចូលចិត្ត ពិសាទឹកបរិសុទ្ធកម្ពុជា អាចងាយស្រួល រកទិញទឹកបរិសុទ្ធកម្ពុជា ស៊េរីថ្មីនេះ បានគ្រប់ទីកន្លែងតែម្តង។

ក្រោមម្លប់ឈើជាមួយ អាកាសធាតុក្តៅហែង លោកស្រី គង់ កុសល នាយកផ្នែកផ្សព្វផ្សាយ ទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជឿជាក់ថា “យុទ្ធនាការណ៍នេះ នឹងជួយជំរុញឲ្យទឹកបរិសុទ្ធកម្ពុជា ស៊េរីថ្មីនេះ កាន់តែងាយស្រួលសម្រាប់អតិថិជន រកទិញនៅគ្រប់ទីកន្លែង។”

អ្នកស្រីក៏បានលើកទឹកចិត្ត ឲ្យប្រជាជនកម្ពុជា ទាំងអស់បរិភោគ ទឹកឲ្យបានច្រើនផងដែរក្នុងរដូវកាល ខែប្រាំងឆ្នាំនេះ ដើម្បីថែរក្សាសុខភាពស្បែក អោយមានសំណើម ជាប់ជាប្រចាំ និងមានជាតិទឹក ក្នុងរាងកាយគ្រប់គ្រាន់ ដើម្បីបំបាត់ ភាពស្រេកទឹក និងការនឿយហត់អស់កម្លាំង ដែលអាចបង្ក ទៅជាជំងឺផ្សេងៗ ព្រោះសីតុណ្ហភាពឆ្នាំនេះ នឹងក្តៅខ្លាំងខុសពីឆ្នាំមុនៗ។

សូមបញ្ជាក់ផងដែរថា ទឹកបរិសុទ្ធកម្ពុជា មាន 2 ប្រភេទ ដែលមួយសំបូរ ទៅដោយសារធាតុរ៉ែជំនួយឆ្អឹង រីឯទឹកបរិសុទ្ធកម្ពុជា ស៊េរីថ្មីវិញ គឺជាប្រភេទ ទឹកបន្សុទ្ធ១០០% ដែលជួយបំពេញជាតិទឹកក្នុងខ្លួន និងធ្វើឲ្យ ស្បែកមានសំណើម ព្រមទាំងអាចប្រើប្រាស់ ដើម្បីឆុងម្ស៉ៅទឹកដោះគោទារកផងដែរ។

ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផល ដែលមានគុណភាពខ្ពស់ តាមបទដ្ឋានស្តង់ដារអន្តរជាតិ ដែលទទួលបាន មេដាយគុណភាពអន្តរជាតិ។ ផលិតផលទាំងអស់ ត្រូវបានផលិតដោយ ប្រើប្រាស់គ្រឿងផ្សំ ដែលមានគុណភាពល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើប ចុងក្រោយបង្អស់ មកពីសហគមន៍អឺរ៉ុប៕

Facebook Comments

To Top