អន្តរជាតិ

រដ្ឋាភិបាលម៉ាលី ដកហូតតំណែង ថ្នាក់ដឹកនាំយោធា ជាច្រើនរូប ក្រោយមាន ហេតុការណ៍ សម្លាប់រង្គាល

បរទេស ៖ រដ្ឋាភិបាលនៃប្រទេសម៉ាលី តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានដកហូតតំណែងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់ ក្រោយពេលមួយថ្ងៃ បន្ទាប់ពីមាន ក្រុមប្រមាញ់មួយក្រុម បានសម្លាប់អ្នកចិញ្ចឹម សត្វចំនួន១៣៤នាក់។

លោកនាយករដ្ឋមន្ត្រី Soumeylou Boubeye Maiga បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ORTM ថា រដ្ឋាភិបាលបានចាត់វិធានការ ដ៏ខ្លាំងក្លា ដើម្បីជាការឆ្លើយតប ចំពោះការសម្លាប់រង្គាល នៅក្នុងតំបន់ Mopti កណ្ដាល ។

លោកបានមាន ប្រសាសន៍យ៉ាងដូច្នេះថា “យើងទើបបានបញ្ជាឲ្យកងកម្លាំងជីវពល រំសាយផ្លាស់ប្តូររៀបចំរចនាសម្ព័ន្ធឡើងវិញ និងពង្រឹងកងកម្លាំងសន្តិសុខ ដោយចាប់ផ្តើមតាំងពី មេដឹកបញ្ជាការជាន់ខ្ពស់ចុះមក”។

គួរបញ្ជាក់ថា រដ្ឋាភិបាល នៃប្រទេសម៉ាលី បានថ្កោលទោសអ្នកប្រមាញ់ជនជាតិភាគតិច Dogon ចំពោះការសម្លាប់អ្នកចិញ្ចឹមសត្វជនជាតិភាគតិច Fulani នៅក្នុងភូមិ Ogossagou Peulh ហើយរដ្ឋាភិបាល ក៏បានបញ្ជាឲ្យក្រុម Dogon ធ្វើការរំសាយក្រុមចោលផងដែរ ៕

Facebook Comments

To Top