នយោបាយ

នាយករដ្ឋមន្រ្តី ប្រតិកម្មចំពោះ អ្នករិះគន់ក្រោមការដឹកនាំ របស់សម្ដេចមាន ជនចំណាកស្រុកច្រើន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញប្រតិកម្ម ចំពោះក្រុមប្រឆាំង ដែលរិះគន់ថា ក្រោមការដឹកនាំ របស់សម្ដេចមានប្រជាពលរដ្ឋខ្មែរ ជាច្រើនបានធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេស ស្របពេលដែលពួកគេ កំពុងសុំសិទ្ធិជ្រកកោន និងធ្វើការនៅក្រៅប្រទេស។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU)នៅព្រឹកថ្ងៃទី២៥មីនានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថាប្រទេសហ្វីលីពីន មានជនចំណាកស្រុកចេញ ទៅធ្វើការនៅក្រៅប្រទេសច្រើន ជាងគេហើយការធ្វើចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេសនេះ មិនមែនមានតែកម្ពុជា នោះទេ បណ្ដាប្រទេសនានា ក៏មានការចំណាកស្រុកដែរ៕

Facebook Comments

To Top