អន្តរជាតិ

អ៊ីរ៉ង់នឹងពង្រឹងចំណងមិត្តភាព ជាមួយលីបង់ និងពួកហេស៍ប៊ូឡា បើទោះជាមាន សម្ពាធពីអាមេរិក

បរទេស៖ទូរទស្សន៍រដ្ឋអ៊ីរ៉ង់រាយការណ៍ថា ប្រទេសអ៊ីរ៉ង់និយាយនៅថ្ងៃអាទិត្យ ខ្លួននឹងពង្រីកចំណងមិត្តភាពរបស់ខ្លួន ជាមួយលីបង់ បើទោះជាមានការអំពាវនាវរារាំងធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ឲ្យទីក្រុង Beirut ជ្រើសរើសភាគីមួយក៏ដោយ។ 

នៅក្នុងដំណើរទស្សនកិច្ចប្រមូលការគាំទ្រ ចំពោះគោលការណ៍របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងទីក្រុងតេអេរ៉ង់ លោក Pompeo បាននិយាយថា ប្រទេសលីបង់ប្រឈមមុខនឹងជម្រើសមួយ គឺការបោះជំហានទៅមុខដោយក្លាហាន ឆ្ពោះទៅរកភាពជាប្រទេសមួយមានឯករាជ្យនិងមោទនភាព ឬក៏អនុញ្ញាតឲ្យមហិច្ឆតាខ្មៅងងឹងរបស់អ៊ីរ៉ង់និងពួកហេស៍ប៊ូឡា បំផ្លាញអនាគតរបស់ខ្លួនចោល។ 

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នំា២០១៩ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បានធ្វើការច្រានចោលនូវការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក៕  ប្រែសម្រួល៖ប៉ាង កុង 

Facebook Comments

To Top