ព័ត៌មានជាតិ

ក្នុងពេលកំពុងតានតឹង ជាមួយឥណ្ឌា, ប៉ាគីស្ថាន ពង្រាយប្រព័ន្ធការពារ ដែនអាកាស របស់ចិន នៅជិតព្រំដែនឥណ្ឌា

បរទេស៖ កាលពីថ្ងៃសៅរ៍ប្រធានាធិបតីប្រទេស ប៉ាគីស្ថាន លោក Arif Alvi បានរិះគន់ឥណ្ឌាចំពោះអ្វីដែលលោកបានពណ៌នាថាជា “ឥរិយាបថគ្មានការទទួលខុសត្រូវ” ដែលកំពុងបន្តមានភាពតានតឹងទ្វេភាគីដែលបានកើនឡើងបន្ទាប់ពីកងកម្លាំងអាកាសឥណ្ឌាបានចោទប្រកាន់ និងវាយឆ្មក់ទៅលើជំរុំភេរវករ នៅក្នុងប្រទេសប៉ាគីស្ថានកាលពីខែមុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទីឹ២៤ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រព័ន្ធការពារមីស៊ីលកម្រិតមធ្យមដែលផលិតនៅប្រទេសចិន ត្រូវបានដាក់ពង្រាយនៅតាមទីក្រុង និងមូលដ្ឋានយោធាជាច្រើនក្នុងប្រទេសប៉ាគីស្ថាន ដើម្បីការពារការវាយប្រហារដោយកងកម្លាំងអាកាសឥណ្ឌា បន្ទាប់ពីប្រទេសនេះ បានវាយឆ្មក់ទៅលើជំរំភេរវករមួយដែលត្រូវបានចោទប្រកាសក្នុងតំបន់ កាស្មៀ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីខែកុម្ភៈ។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មាន DNA ដោយផ្អែកតាមការដកស្រង់ប្រភពចារកម្ម។

ក្រៅពីដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរួចហើយ កងទ័ពប៉ាគីស្ថានត្រូវបានគេកំណត់ថា បានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដែលផលិតនៅប្រទេសចិន ប្រភេទ Rainbow CH-4 និង CH -5 ដើម្បីធ្វើការត្រួតពិនិត្យ និងអាចធ្វើការវាយប្រហារណាមួយបាន នៅតាមបណ្តោយបន្ទាត់ព្រំដែនកាស្មៀរ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top