ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU)

ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៩នេះបានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ មាននារី ៥៧២នាក់។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ បានឲ្យដឹងបន្ថែមថា និស្សិតដែលទទួលសញ្ញាបត្រ នៅព្រឹកនេះមាននិស្សិតបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទទួលសញ្ញាបត្រនេះមាននិស្សិត អាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦៦នាក់ (នារី ២៨នាក់) និងនិស្សិតពិការកាយសម្បទា ចំនួន ៣នាក់ (នារី ១នាក់)៕

Facebook Comments

To Top