អន្តរជាតិ

Update៖ គិតត្រឹមម៉ោង៩យប់នេះ គណបក្សរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា រកបាន៧លានសំឡេង នាំមុខបក្សភឿថៃ

បរទេស៖ គណបក្ស ប៉ាឡាំង បា្រឆារ៉ាត់ ដែលមានលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ឈរឈ្មោះ ជានាយករដ្ឋមន្រ្តីនោះ កំពុងសម្លឹងឃើញ ពីជ័យជំនះ នៅក្នុងការបោះឆ្នោតទូទៅ របស់ប្រទេសថៃ បន្ទាប់ពីទទួលបានសំឡេង ច្រើនជាងគេ បន្ទាប់មកគណបក្សភឿថៃ និងអនាគតទៅមុខ នៅពេលដែលការរាប់សន្លឹកឆ្នោត បានឈានដល់ ៨៩ភាគរយ នៅត្រឹមម៉ោង ៩យប់ថ្ងៃអាទិត្យនេះ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានឱ្យដឹងថា ទោះបីជា យ៉ាងណាក៏ដោយ វិធីសាស្រ្តតំណាងសមាមាត្រ សមាជិកភាពចម្រុះ (MMP) ដែលត្រូវបានប្រើប្រាស់ ក្នុងការគណនា អាសនៈ តាមគណបក្សតែប៉ុណ្ណោះ អាសនៈ ហើយសរុប នៃគណបក្សនីមួយ ៗ អាចមានភាពខុសគ្នា ហើយគណបក្ស ដែលជាប់លំដាប់ថ្នាក់ទី២ អាចនឹងទទួលបានអាសនៈ ភាគច្រើនបំផុត។

បើតាមយោងតាម លទ្ធផលក្រៅផ្លូវការ របស់គណៈកម្មការរៀបចំ ការបោះឆ្នោតថៃ គឺគណបក្ស ប៉ាឡាំង បា្រឆារ៉ាត់ (PPRP) បាននាំមុខ ដោយសំឡេងឆ្នោត ៧លានសន្លឹក បន្ទាប់មក គឺគណបក្សថៃភឿ រកបាន ៦,៦លានសន្លឹក និងអនាគតទៅមុខ រកបាន ៤,៨លានសន្លឹក ស្របពេលដែល គណបក្ស Bhumjaithai និងគណបក្ស ប្រជាធិបតេយ្យរកបាន ៣លានសន្លឹក និង២,៩៨លានសន្លឹកឆ្នោត៕​ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top