អន្តរជាតិ

មកដឹងអំពីប្រវត្តិ ព្យុះនយោបាយ នៅប្រទេសថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩

បរទេស៖ ការបោះឆ្នោតជាតិ នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩នេះ គឺជាការបោះឆ្នោត លើកដំបូង ចាប់តាំងពីរដ្ឋប្រហារ ឆ្នាំ២០១៤។ ខាងក្រោមនេះ គឺជាការសង្ខេប រយៈពេលពីរទសវត្ស អំពីភាពចលាចល ដែលបានកើតឡើង នៅក្នុងនយោបាយថៃ តាំងពីជំនាន់ ការគ្រប់របស់លោក ថាក់ស៊ីន មកដល់របបយោធារបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូចា។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី២៤មីនា។

ឆ្នាំ២០០១: លោក ថាន់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលជាមហាសេដ្ឋីផ្នែកទូរគមនាគមន៍បានឈ្នះនៅក្នុងការបោះឆ្នោត លើគម្រោងសុខុមាលភាពសង្គម។

ឆ្នាំ ២០០៣: សង្គ្រាមឃោរឃៅទៅលើថ្នាំញៀនបានសម្លាប់មនុស្សអស់ចំនួន ២.៥០០នាក់។ មួយឆ្នាំនៃការបង្ក្រាបទៅលើ នៅភាគខាងត្បូងថៃដែលមានជនជាតិស្លីមរស់នៅច្រើន នាំឱ្យមានការបះបោរជាថ្មីកើតឡើង។

ឆ្នាំ ២០០៥ លោកថាក់ស៊ីន បានឈ្នះក្នុងការបោះឆ្នោត និងដឹកនាំរដ្ឋបាលស៊ីវិលដំបូង ដើម្បីបញ្ចប់អាណត្តិរយៈពេល ៤ ឆ្នាំនៅក្នុងប្រវត្តិសាស្ត្ររញ្ជួយដោយការកាន់កាប់កងទ័ព។

ឆ្នាំ២០០៦ នៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក លោកថាក់ស៊ីន ត្រូវបានគេផ្តួលរំលំដោយរដ្ឋប្រហារគ្មានការបង្ហូរឈាម។ រយៈពេលនៃការតវ៉ា និងការប៉ះទង្គិចគ្នាដោយហិង្សា នាំឲ្យមានការដាក់ឈ្មោះក្នុងប្រវត្តិសាស្រ្តថា ជាពេលនាំឲ្យមានអស្ថេរភាពយូរក្នុងប្រទេស។

ឆ្នាំ ២០០៨ លោក ថាក់ស៊ីន ត្រូវបានផ្តន្ទាទោសកំបាំងមុខលើការចោទប្រកាន់ពីបទពុករលួយ ដែលលោកត្រូវបានលើកទឹកចិត្តផ្នែកនយោបាយ និងរត់គេចខ្លួនទៅជាការនិរទេសខ្លួន។

ក្រុមបាតុករប្រឆាំងថាក់ស៊ីន ដែលគេស្គាល់ថា ជាពួកអាវលឿង បានសម្រុកចូលព្រលានយន្តហោះ នៅទីក្រុងបាងកក ដោយបានបិទទ្វារ ព្រលានយន្តហោះនេះ អស់រយៈពេលជាងមួយសបា្ដហ៍ ដើម្បីប្រឆាំងនឹងសម្ព័ន្ធមិត្តថាក់ស៊ីន ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលត្រូវបានដកចេញនាពេលឆាប់ៗនេះ។

មេដឹកនាំគណបក្សប្រជាធិបតេយ្យគឺលោក អាប់ភីស៊ីត វាចាជីវ៉ា បានក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោតសភា។

ឆ្នាំ ២០០៩ ក្រុមបាតុករអាវក្រហមដែលគាំទ្រលោកថាក់ស៊ីន បាននាំគ្នាសម្រុកចូលក្នុងកិច្ចប្រជុំកំពូលមួយដែលរៀបចំដោយប្រទេសថៃ ទាមទារឱ្យមានការបោះឆ្នោត និងបានបង្ខំឱ្យអ្នកចូលរួមនាំគ្នាភៀសខ្លួនតាមឧទ្ធម្ភាគចក្រ និងទូក។

ឆ្នាំ២០១០ មនុស្សជាង ៩០នាក់ត្រូវបានសម្លាប់ក្នុងនាមជាកងទ័ព ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូចា ដោយបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករអាវក្រហម ដែលកំពុងតវ៉ានៅកណ្តាលទីក្រុងបាងកក។

ឆ្នាំ២០១១ ការបោះឆ្នោតថ្មីៗនៅក្នុងឆ្នាំ ២០១១ គេបានមើលឃើញប្អូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី យីងឡាក់ បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ថៃ។

ឆ្នាំ២០១៤ ក្រុមបាតុករប្រឆាំងលោកស្រីយីងឡាក់ បានធ្វើបាតុកម្មរយៈពេលជាច្រើនខែ ដែលក្លាយទៅជាហិង្សា។ ការបោះឆ្នោតឆ្នាំ ២០១៤ ត្រូវបានទុកជាមោឃ ហើយយោធាបានដណ្តើមអំណាច។

ឆ្នាំ២០១៦ មេដឹកនាំយោធាឧត្ដមសេនីយ៍ ប្រាយុទ្ធ បានត្រួតពិនិត្យការបង្ក្រាបលើអ្នកប្រឆាំង និងឈ្នះការធ្វើប្រជាមតិដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញ។

ប្រទេសថៃ បានកាន់ទុក្ខចំពោះការសោយទីវង្គត់របស់ព្រះមហាក្សត្រ Bhumibol Adulyadej ដែលត្រូវបានគេមើលឃើញថាជា តួអង្គនៃការរួបរួមមួយក្នុងរយៈពេលប្រាំពីរទសវត្សរជ្ជកាលរបស់ព្រះអង្គ។

ឆ្នាំ ២០១៧ លោកស្រីយីងឡាក់ បានរត់គេចទៅក្រៅប្រទេសដើម្បីចៀសវាងការចោទប្រកាន់ លើការធ្វេសប្រហែស និងបានចូលរួមបងប្រុសគឺលោក ថាក់ស៊ីន នៅក្នុងការនិរទេសខ្លួនឯង។

ឆ្នាំ២០១៨ រដ្ឋាភិបាលយោធា បានប្រកាសការបោះឆ្នោតនៅឆ្នាំក្រោយ ។

ឆ្នាំ២០១៩ ព្រះមហាក្សត្រមហាក្សត្របច្ចុប្បន្ន Maha Vajiralongkorn បានចេញមករាំងខ្ចប់បេក្ខភាពនាយករដ្ឋមន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់បងស្រីគឺព្រះនាងម្ចាស់ Ubolratanaដែលឈរឈ្មោះឲ្យគណបក្សថៃរក្សាជាតិ ដែលមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន។

ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៩ នៅមុនថ្ងៃបោះឆ្នោតព្រះមហាក្សត្រ Maha Vajiralongkorn បានផ្ញើសារមួយទៀតទៅប្រជាពលរដ្ឋថៃដោយជំរុញឱ្យពួកគេគាំទ្រ “មនុស្សល្អ” មិនមែនគាំទ្រអ្នកដែលបង្កើត “ភាពវឹកវរ” ឡើយ៕

ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top