អន្តរជាតិ

Trump កំពុងបង្កការភាន់ច្រឡំខ្លាំងពាក់ព័ន្ធ លើបញ្ហាដាក់ទណ្ឌកម្មកូរ៉េខាងជើង

បរទេស:CNNចេញផ្សាយនៅថ្ងៃសៅរ៍ទី២៣ខែមិនា នេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានចេញបញ្ជាឱ្យដកចេញនូវការដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងកូរ៉េខាងជើងទេ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីការបង្ហោះសារតាមរយៈបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រម្សិលមិញដែលលោកបាននិយាយថា ទណ្ឌកម្មធំៗបន្ថែមលើកូរ៉េខាងជើងនឹងត្រូវដកចេញដែលវាបានកំពុងធ្វើឲ្យអន្តរជាតិនិង អ្នកតាមដានព័ត៌មានការភាន់ច្រឡំយ៉ាងខ្លាំងចំពោះបញ្ហានេះ។

គ្រប់គ្នាបានគិតថាការប្រកាសថាបណ្តាញ Twitterគឺលោកប្រធានាធិបតីបានសំដៅទៅលើ ទណ្ឌកម្មរបស់រតនាគារជាតិដែលនឹងត្រូវធ្វើឡើងចំពោះក្រុមហ៊ុនដឹកញ្ជូនតាមនាវាធំៗរបស់ចិន២ ដែលត្រូវបានអាមេរិកចោទថាបានធ្វើការងារខុសច្បាស់ជាមួយនឹងកូរ៉េខាងជើង។

ក្រោយការភាន់ច្រឡំនេះបានកើតឡើងមន្ត្រីរដ្ឋាភិបាល របស់អាមេរិកបានចេញមកបញ្ជាក់សាជាថ្មីថា ការលើកលែងទណ្ឌកម្មដែលលោក Trump បានបញ្ជាក់លើTwitter នោះគឺសំដៅទៅលើទណ្ឌកម្មនានានៅពេលខាងមុខប៉ុណ្ណោះមិនមែនជាទណ្ឌកម្មដែលបានដាក់ចេញរួចហើយនោះទេ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top