អន្តរជាតិ

វេណេស៊ុយអេឡា បើកប្រតិបត្តិការចូលចាប់ខ្លួនបុគ្គលសំខាន់ម្នាក់ របស់មេដឹកនាំប្រឆាំង

បរទេស:AFPចេញផ្សាយនៅថ្ងៃសៅរ៍ទី ២៣ខែមិនា នេះបានឲ្យដឹងថាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ ប្រទេសវ៉េណេស៊ុយអេឡាបានបើកប្រតិបត្តិការចាប់ពង្រត់ប្រធានផ្នែកបុគ្ឡលិករបស់ មេដឹកនាំប្រឆាំងលោក Juan Guaido និងបានរឹបអូសយកលំនៅដ្ឋានរបស់មន្ត្រីជាន់ខ្ពស់ នៃគណបក្សប្រឆាំងទីពីររូបនេះកាលពីថ្ងៃព្រហស្បតិ៍។

អំឡុងពេលការវាយឆ្មក់នៅព្រឹកព្រលឹម ដែលធ្វើឱ្យមានភាពតានតឹងផ្នែកនយោបាយកាន់តែធ្ងន់ធ្ងរ ក្រុមមន្ត្រីប្រដាប់អាវុធបានចូលទៅដល់ផ្ទះរបស់លោក Roberto Marrero ដែលមានមុខងារជាមេធាវីនិងជាទីប្រឹក្សាជាន់ខ្ពស់របស់ Guaidoផងដែរ។

យោងតាមគណនីដែលបង្ហោះដោយលោក Guaido លើ Twitter បានអោយដឹងថាមន្រ្តីស៊ើបការណ៍សម្ងាត់ដែលមានភក្តីភាពនឹងប្រធានាធិបតី Nicolas Maduroបានប្រើប្រាស់អាវុធដើម្បីចូលទៅចាប់ខ្លួនលោក Marrero នឹងបាននាំទៅកន្លែងដែលមិនទាន់ត្រូវបានគេដឹងនៅឡើយ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top