អន្តរជាតិ

លោក ត្រាំ សម្រេចដក ទណ្ឌកម្មមួយចំនួន ពីកូរ៉េខាងជើងវិញ ដោយសារតែចូលចិត្ត លោក គីម ជុងអ៊ុន

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានដកទណ្ឌកម្មថ្មីដែលប្រឆាំង នឹងប្រទេសកូរ៉េខាងជើង ដោយសារតែទស្សនវិស័យល្អ ទៅលើលោកប្រធាន គីម ជុងអ៊ុន ។ នេះបើតាមលោកស្រី Sarah Huckabee Sandersអ្នកនាំពាក្យសេតវិមាន លើកឡើងក្នុងសន្និសីទសារព័ត៌មាន ខ្លីនៅថ្ងៃសុក្រនេះ។

យោងតាមសារ ព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោកស្រី Sanders ប្រាប់អ្នកសារព័ត៌មានថា «លោកប្រធានាធិបតី ត្រាំ ចូលចិត្តប្រធានគីម ហើយលោក ត្រាំ មិនគិតថាការដាក់ ទណ្ឌកម្មនឹងចាំបាច់នោះទេ»។

លោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងធ្វីតធ័រ របស់លោកថា «វាត្រូវបានប្រកាសហើយថ្ងៃនេះ ដោយរតនាគារអាមេរិក ពីការដាក់ ទណ្ឌកម្មក្នុងទ្រង់ទ្រាយធំបន្ថែមទៀតទៅលើប្រទេស កូរ៉េខាងជើង លើទណ្ឌកម្មដែលមានស្រាប់។ នៅថ្ងៃនេះដែរ ខ្ញុំបានបញ្ជាឱ្យមាន ការដកការដាក់ ទណ្ឌកម្មបន្ថែម ទាំងនោះចេញវិញ»។

ចំណែកការដាក់ទណ្ឌកម្មថ្មី គឺផ្តោតទៅលើ គោលដៅក្រុមហ៊ុនដឹកជញ្ជូន របស់ចិនពីរ ដែលនឹងត្រូវធ្វើឡើងយ៉ាងឆាប់រហ័ស ប្រឆាំងនឹងរដ្ឋាភិបាល ទីក្រុងប៉េកាំង ដែលអាមេរិក បានហៅថា ជាទង្វើខុសច្បាប់៕ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top