អន្តរជាតិ

ចិនផ្តល់កម្ចី ២ពាន់លានដុល្លារ ដល់ប៉ាគីស្ថាន សម្រាប់ជំនួយសេដ្ឋកិច្ច ដែលកំពុងមានវិបត្តិ

បរទេស៖ ដើម្បីជួយដល់ប្រទេសប៉ាគីស្ថាន ដើម្បីធ្វើឱ្យអាកាសធាតុវិបត្តិសារពើពន្ធ នាពេលបច្ចុប្បន្ន ប្រទេសចិនបានសម្រេច ផ្តល់ប្រាក់កម្ចីប្រមាណជា ២,១ពាន់លានដុល្លារ។ ក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន បានប្រកាសកាលពីថ្ងៃសុក្រថា តម្រូវការនីតិវិធីទាំងអស់ ដើម្បីផ្លាស់ប្តូរពីការធ្វើពាណិជ្ជកម្ម ដោយប្រទេសចិន ទៅប៉ាគីស្ថានត្រូវបានអនុវត្ត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែកតាមការផ្សាយ របស់សារព័ត៌មាន The Dawn ថា ទឹកប្រាក់កម្ចីរសរុបនេះ នឹងត្រូវបញ្ចូលទៅ ក្នុងធនាគាររដ្ឋប៉ាគីស្ថាន (SBP) នៅត្រឹមថ្ងៃទី ២៥ ខែមីនា។

The Dawn បានផ្សាយទៀតថា ក្រសួងហិរញ្ញវត្ថុបានប្រកាសថា ធនាគាររដ្ឋរបស់ប៉ាគីស្ថាន (SBP) នឹងទទួលបានកម្ចីចំនួន ១៥ពាន់លានយ័នស្មើនឹង ២,១ពាន់លានដុល្លារ ពីប្រទេសចិននៅថ្ងៃចន្ទ។

អ្នកនាំពាក្យ របស់ក្រសួងការបរទេសប៉ាគិស្ថាន បានដឹងថា ប្រាក់កម្ចីនឹងពង្រឹងបន្ថែមទៀត នូវទុនបម្រុងបរទេស និងធានាតុល្យភាព របស់ប្រទេសប៉ាគីស្ថាន៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top