ព័ត៌មានជាតិ

ពិព័រណ៍រថយន្ត ផ្តល់អត្ថប្រយោជន៍ ឲ្យអតិថិជនស្គាល់ និងស្វែងយល់ពីរថយន្ត នៅផ្សារអ៊ីអនម៉លទី១

ភ្នំពេញ៖ ក្រុមហ៊ុនរថយន្តជាច្រើន បានដាក់តាំងបង្ហាញ នៅផ្សារទំនើបអ៊ីអន១ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមីនាខាងមុខនេះ ជាមួយរថយន្តស៊េរីទំនើបៗ ហើយអតិថិជន នឹងមានឱកាសទទួលបាន កាដូពិសេសជាច្រើន សម្រាប់ការជាវរថយន្ត ដែលកម្មវិធីតាំងពិព័រណ៍នេះ រៀបចំឡេីង ដោយក្រុមហ៊ុន Direct Marketing Specialist Co., Ltd. (DMS) និងមានការចូលរួមសហការ ជាមួយក្រុមហ៊ុន រថយន្តជាច្រើនទៀត។

ក្នុងព្រឹត្តិការណ៍ពិព័ រណ៍រថយន្ត ដ៏ធំសម្បើមអស្ចារ្យមួយដែរ ក្រុមហ៊ុនទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរង់ចាំទទួលអតិថិជន ដើម្បីស្វាគមន៍ និងផ្តល់ព័ត៌ មានលម្អិតផ្សេងៗ ទាក់ទងនឹងម៉ូដែលរថយន្ត របស់ក្រុមហ៊ុននីមួយៗ ដូចេ្នះហើយលោកអ្នក កាន់តែមានភាពងាយស្រួល ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ និងគម្រោងក្នុងការទិញរថយន្ត ម៉ាកណាមួយយកទៅប្រើប្រាស់។

ការតាំងពិព័រណ៍រថយន្ត ដ៏ធំអស្ចារ្យប្រចាំឆ្នាំ២០១៩ នេះ មានការចូលរួមពីសំណាក់រថយន្ត ដែលមានម៉ាកល្បីៗ ដូចជា Porsche, Audi, Nissan, MG, Foton និង E-Green ជាដើម ដែលសុទ្ធតែជាម៉ាករថយន្ត កំពុងមានឈ្មោះល្បី និងទទួលស្គាល់ពីគុណភាព នៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

លោក ពៅ ម៉ាលី រដ្ឋលេខាធិកានៃ ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ ឲ្យដឹងថា លោកសាទរ សម្រាប់កម្មវិធីពិរណ៍រថយន្តឆ្នាំ ២០១៩ នេះ ព្រោះថាជារឿងមួយដែលល្អ សម្រាប់ប្រជាពលរដ្ឋ បានសាកសួរព័ត៌មាន អំពីរថយន្ត របស់ក្រុមហ៊ុននីមួយៗ ដែលពួកគាត់ពេញចិត្ត និងចាប់អារម្មណ៍ចង់ទិញគឺល្អមែនទែន។

ដោយឡែកតំណាង ក្រុមហ៊ុនរថយន្តមកពី ក្រុមហ៊ុនរថយន្ត Nissan និងក្រុមហ៊ុន Porsche បានប្រាប់ស្រដៀងគ្នាថា ក្រុមហ៊ុនយល់ឃើញថា ការចូលរួមពិព័រណ៍ រថយន្តប្រចាំឆ្នាំ គឺរំពឹងថា ទទួលបានជោគជ័យ ទាំងការលក់និងអតិថិជន ហើយយើងក៏រំពឹងថា ពិព័រណ៍ នេះនឹងធ្វើឲ្យអតិថិជនស្គាល់រថយន្ត របស់ក្រុមហ៊ុនកាន់តែច្រើន។

សូមបញ្ជាក់ផងដែរថា ចំពោះការដាក់តាំងពិព័រណ៍រថយន្ត ប្រចាំដើមឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ ប្រចាំឆ្នាំលើកទី២ហើយ ដែលកាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Direct Marketing Specialist Co., Ltd. (DMS) ក៏បានរៀបចំ នៅផ្សារទំនើបអ៊ីអន ភ្នំពេញទី១នេះដែរ ដោយទទួលបាន លទ្ធផលជាទីគាប់ចិត្តទាំងការលក់ និងការចូល រួមពីសាធារណជន ៕

Facebook Comments

To Top