អន្តរជាតិ

អាមេរិកបញ្ជាក់ច្បាស់ថា គ្រោងនឹងបញ្ឈប់កិច្ចសន្យា លក់យន្តហោះចម្បាំង F-35 ទៅឲ្យតួកគី ដោយសារមូលហេតុតែមួយគត់

វ៉ាស៊ិនតោន: Reuters ចេញផ្សាយ នៅថ្ងៃសុក្រទី២៣ ខែមីនានេះ បានសរសេរថា សហរដ្ឋអាមេរិកកំពុងស្ថិត ក្នុងភាពស្រពេចស្រពិល ដើម្បីប្រឈមមុខ អស់រយៈពេលជាច្រើនឆ្នាំ ជាមួយប្រទេសតួកគី ដែលជាសម្ព័ន្ធមិត្ត របស់អង្គការណាតូ បន្ទាប់ពីការបរាជ័យ ក្នុងការរារាំងលោកប្រធានាធិបតី លោកTayyip Erdogan ពីផែនការទិញប្រព័ន្ធការពារ ដែនអាកាសរបស់រុស្ស៊ីS-400។

ក្រុមមន្ត្រីអាមេរិក បានធ្វើការរាយការណ៍ ប្រាប់ទៅកាន់កាសែត Reuter វាគឺជាអ្វីដែលជាសញ្ញាដ៏ខ្លាំងក្លាបំផុត ដែលធ្វើឡើងដោយក្រុងវ៉ាស៊ីនតោន តាមរយៈការពិចារណា លុបចោលនូវកិច្ចព្រមព្រៀង ទិញនិងលក់យន្តហោះចម្បាំង ប្រភេទ F-35 ទៅឲ្យប្រទេសមួយនេះ។

រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានបញ្ជាក់យ៉ាងច្បាស់ហើយថា ក្រុងអង់ការ៉ាគឺនឹងមិនអាច មានបច្ចេកវិទ្យាចុងក្រោយទាំងពីរ នៅក្នុងប្រទេសរបស់ខ្លួន បើមានF-35ត្រូវតែអត់S-400។

ខណៈពេលដែលគ្មានការសម្រេចចិត្ត ត្រូវបានធ្វើឡើងនៅឡើយ មន្រ្តីអាមេរិកបានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនកំពុង ពិចារណា ផ្អាកកិច្ចព្រមព្រៀង ដែលកំពុងដំណើរការ ក្នុងការលក់និងទិញ យន្តហោះចម្បាំងF-35 ដែលជាបច្ចេកវិទ្យាផលិត ដោយក្រុមហ៊ុន Lockheed Martin Corp៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top