សន្តិសុខ និង សង្គម

រថយន្ត Peugeot ម៉ូដែល SUV 2008 ជាមួយនិងរូបរាង សាកសម សម្រាប់យុវវ័យ សម័យថ្មី

ភ្នំពេញ៖ រថយន្ត Peugeot ម៉ូដែលថ្មី SUV 2008 ជារថយន្តដែលពេញនិយម នៅប្រទេសបារាំង ពេលនេះបង្ហាញខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានរំពឹងថា ទទួលបានការពេញនិយម ពីយុវវ័យសម័យថ្មី

SUV 2008 មានរូបរាងតូចច្រឡឹង ស្រស់ស្អាត និង ងាយស្រួលក្នុងការបើកបរលើដងផ្លូវ ជាពិសេសសំរាប់ ការធ្វើដំណើរក្នុងទីក្រុង។ ជាមួយនិងប្រភេទម៉ាស៊ីនសាំង 3 ស៊ីឡាំង TourboCharged ប្រើប្រាស់ប្រេងសាំងប្រហាក់ប្រហែល 5.5 លីត្រក្នុង 100គីឡូម៉ែត្រ។ កំរិតស៊ីសាំងតិច ក៏ពិតមែនប៉ុន្តែនៅរក្សាបានកំលាំង និង ល្បឿនបើកបរយ៉ាងរលូត ជាមួយនិងប្រភេទចង្កិះលេខអូតូ ៦លេខ កំលាំងរត់ 110 hp ជាមួយនិង ល្បឿនរត់កំពូលដល់ 190គីឡូម៉ែត្រក្នុងមួយម៉ោង។

អ្វីដែលពិសេសសំរាប់ SUV 2008 នេះគឺត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនិងតំរូវការនៃអ្នកបើកបរដែលជាយុវវ័យសម័យថ្មី ជាអ្នកផ្តល់តំលៃលើ ផាសុខភាពបើកបរ និង ប្រណិតភាពខាងក្នុងរថយន្តផ្ទាល់តែម្តង។ SUV 2008 បំពាក់មកជាមួយបច្ចេកវិទ្យា Peugeot i-Cockpit មានតែមួយគត់សំរាប់រថយន្ត Peugeot។ i-Cockpit នេះមានអេក្រង់ ប្រភេទ Head Up LCD Display និង អេក្រង់ប្រភេទ Touch-Screen ទំហំ 7 អ៊ីង ងាយស្រួលបញ្ជាដោយប្រើម្រាមដៃ ក្នុងការកំណត់មុខងារជាច្រើនបែប។

បច្ចេកវិទ្យាទំនាក់ទំនង កាន់តែសំបូរបែប ដោយអ្នកបើកបរអាចភ្ជាប់ ទូរសព្ទដៃទំនើប ដើម្បីប្រើប្រាស់មុខងារ Mirror Screen សំរាប់ Apple CarPlay និង Android Auto និង Mirror Link® ផងដែរ។ សុវត្ថិភាពជាចំបង ដោយភ្ជាប់មកជាមួយនូវ ពោងសុវត្ថិភាពចំនួន 6, ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធហ្វ្រាំងអេឡិត្រូនិច EBD, ប្រព័ន្ធហ្វ្រាំងអាសន្ន EBA, ជំនួយចតឡាន Park Assist និង ប្រព័ន្ធបើកបរលើប្រភេទផ្លូវផ្សេងៗគ្នា។

គួរបញ្ជាក់ថា SUV 2008 នេះត្រូវបានផលិតសរុបចំនួន 1 លាន 2សែន គ្រឿង ហើយទទួលបានការគាំទ្រជុំវិញពិភពលោក និង បានជាប់ចំណាត់ថ្នាក់កំពូលទី 3 ក្នុងប្រភេទ B-SUV នៅអឺរ៉ុប 30ប្រទេស។

លោក Samuel EAK នាយកគ្រប់គ្រង Peugeot ប្រចាំប្រទេសកម្ពុជា ឲ្យដឹងថា “SUV 2008 សាកសមបំផុតសំរាប់ អ្នកប្រើប្រាស់ជាយុវវ័យ ដែលផ្អែកតាមតំរូវការកើនឡើង នូវរថយន្តដែលមានតំលៃសមរម្យ និង គុណភាពល្អប្រណិត ហើយអាចបំពេញតំរូវការ បានទាំងការបើកបរ ក៏ដូចជាផ្តល់នូវផាសុខភាពដល់ អ្នកប្រើប្រាស់ បូករួមនិងការ សន្សំសំចៃ នៃការចំនាយផ្សេងៗផងដែរ។ រៀងរាល់ពេលដែល អតិថិជនទិញនិង ប្រើប្រាស់រថយន្តម៉ាក Peugeot នោះគាត់និងក្លាយទៅជាម្ចាស់រថយន្ត នៃភាពលេខធ្លោ ទំនើប និង ជំនឿងទុកចិត្ត ជាមួយនិងសេវាកម្មជួសជុលដែល ក្រុមហ៊ុនបានផ្តល់ជូន”។

សូមជម្រាបថា ដើម្បីអោយដឹងកាន់តែច្បាស់អំពី រថយន្ត SUV 2008 ក៏ដូចជា ម៉ូដែលផ្សេងទៀត លោក លោកស្រីអាចអញ្ជើញ មកទស្សនារថយន្តផ្ទាល់ នៅក្នុងទីតាំង Showroom សាខាផ្សារទំនើបអ៊ីអន 1 ជាន់ទី 1 ដែលបើកទទួលជារៀងរាល់ថ្ងៃ ពីម៉ោង ៩ព្រឹក ដល់ម៉ោង 1០យប់។

សំរាប់ពត៌មានបន្ថែមសូមទូរសព្ទទៅកាន់លេខ 076 (PEUGEOT) 7384368 និង តាមដានទំព័រហ្វេសបុក facebook.com/PEUGEOTCambodia

Facebook Comments

To Top