អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ការដាក់សម្ពាធ លើពួកហេស៍ ប៊ូឡានិងអ៊ីរ៉ង់ កំពុងមានប្រសិទ្ធភាព

បរទេស៖ ក្នុងខណៈកំពុងធ្វើ ទស្សនកិច្ចទីក្រុង Beirut រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃសុក្រនេះថា ទណ្ឌកម្មសហរដ្ឋអាមេរិក លើប្រទេសអ៊ីរ៉ង់ និងពួកហេស៍ប៊ូឡា កំពុងតែមានប្រសិទ្ធភាព ហើយលោកបានអំពាវនាវ ឲ្យលីបង់ក្រោបឈរ ប្រឆាំងក្រុមនិកាយស៊ីអ៊ីត ដែលលោកចោទប្រកាន់ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្ម ភេរវកម្មនិងការគម្រាមកំហែង ។

លោក Pompeo ដែលកំពុងតែធ្វើទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា ដើម្បីប្រមូលបង្កើនការគាំទ្រ ចំពោះខ្សែបន្ទាប់ប្រឆាំងអ៊ីរ៉ង់ របស់ទីក្រុងវ៉ាស៊ីនតោន បានលើកឡើងអំពីការថ្លែងមួយ ដែលធ្វើឡើងដោយ មេដឹកនាំពួកហេស៍ប៊ូឡា លោក Hassan Nasrallah នៅក្នុងខែនេះ ស្នើសុំឲ្យអ្នកគាំទ្រខ្លួន ផ្តល់ថវិការឧបត្ថម្ភ ថាជាភស្តុតាងបញ្ជាក់ថា សម្ពាធសហរដ្ឋអាមេរិក កំពុងតែមានប្រសិទ្ធភាព។

យោងតាមកាសែត រ៉យទ័រ លោក Pompeo បានមានប្រសាសន៍ដូច្នេះថា “សម្ពាធរបស់យើង លើប្រទេសអ៊ីរ៉ង់ គឺសាមញ្ញធម្មតា វាមានគោលដៅកាន់ផ្តាច់ថវិកា ឧបត្ថម្ភសម្រាប់ពួកភេរវករ ហើយកំពុងតែមានប្រសិទ្ធភាព។ យើងជឿជាក់ថា ការងាររបស់យើងកំពុងតែ រារាំងសកម្មភាពរបស់ពួកហេស៍ប៊ូឡា” ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top