អន្តរជាតិ

លោកស្រី Malala ជំរុញឲ្យ ជប៉ុន និង G20 បង្កើនមូលនិធិសម្រាប់ ការអប់រំ របស់ក្មេងស្រី

តូក្យូ៖ម្ចាស់ជយលាភីពានរង្វាន់ណូបែល សន្តិភាពលោកស្រី Malala Yousafzai បានទទូចដល់ ប្រទេសជប៉ុន និងក្រុមប្រទេស ជាសមាជិកនៃប្រទេស ទាំង២០ ឲ្យសន្យាផ្តល់ថវិកាថ្មី សម្រាប់ការ អប់រំក្មេង ស្រីនៅកិច្ចប្រជុំកំពូល G20 កាលពីខែមិថុនា ដែលរៀបចំដោយជនជាតិជប៉ុន យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។

ថ្លែងជាមួយនឹងលោក Shinzo Abe សកម្មជនអប់រំប៉ាគីស្ថានដែលល្បីល្បាញ បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន អំពីសារសំខាន់នៃការ វិនិយោគទៅលើក្មេងស្រី សម្រាប់កំណើនសេដ្ឋកិច្ច នាពេលអនាគត និងស្ថិរភាពសកលលោក។

លោកស្រីបាននិយាយប្រាប់ក្រុម អ្នកសារព័ត៌មានក្នុងអំឡុងពេលទស្សនកិច្ច របស់លោកស្រីនៅប្រទេសជប៉ុនថា ក្នុងនាមជាប្រធាន G20 នៅឆ្នាំនេះខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រីអាបេ នៅជប៉ុននឹង ដឹកនាំការសិក្សារបស់ក្មេងស្រី និងលើកទឹកចិត្តមេដឹកនាំទាំងអស់ ឲ្យប្តេជ្ញាផ្តល់មូលនិធិថ្មីដើម្បីរៀបចំ ក្មេងស្រីសម្រាប់ អនាគតការងារ។

ខ្ញុំសង្ឃឹមថា លោកអាចប្រើប្រធានាធិបតិ G20 ដើម្បីជួយប្អូនស្រីរបស់ខ្ញុំ នៅប្រទេសជប៉ុន G20 និងនៅជុំវិញពិភពលោកដើម្បី ឈានដល់សក្តានុពលពេញលេញ របស់ពួកគេព្រោះពិភពលោកធ្វើការល្អប្រសើរ ជាងមុន នៅពេលក្មេងស្រីចូលរៀន។

ទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍ថា លោកអាបេ បាននិយាយថាលោកនឹងយក “សង្គមមួយដែលស្ត្រី បញ្ចេញពន្លឺ” ជាប្រធានបទសំខាន់មួយ ដែលត្រូវពិភាក្សា នៅឯកិច្ចប្រជុំកំពូល នៅអូសាកា នៅចុងខែមិថុនា។ លោកស្រី Malala នឹងថ្លែងសុន្ទរកថា នៅក្នុងសន្និសិទអន្តរជាតិ ដែល មានរយៈពេល២ ថ្ងៃស្តីពីការពង្រឹងអំណាចរបស់ ស្ត្រីចាប់ផ្តើមពីថ្ងៃសៅរ៍នៅទីក្រុងតូក្យូ៕ ដោយ៖លី ភីលីព

Facebook Comments

To Top