អន្តរជាតិ

Update: ផ្ទុះរោងចក្រគិមីនៅ ភាគខាងកើត ប្រទេសចិនអ្នកស្លាប់កើន ដល់៦៤នាក់

បរទេស:ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៣ ខែមិនានេះ បានឲ្យដឹដងថា តួលេខ អ្នកស្លាប់ដោយសារការ ផ្ទុះនៅក្នុងរោងចក្រគីមី មួយនៅខេត្តជាំង ស៊ូប្រទេសចិនភាគ ខាងកើត បានកើនឡើងដល់៦៤នាក់ហើយគិត នៅត្រឹមម៉ោង៧ព្រឹកថ្ងៃសៅរ៍នេះ។

ក្នុងចំណោមអ្នកស្លាប់ មនុស្ស២៦នាក់ ត្រូវបានកំណត់ អត្តសញ្ញាណ ត្រូវបាន ប្រកាសដោយ លោក Cao Lubao អភិបាលក្រុង Yancheng ដែលបាននិយាយនៅក្នុង សន្និសីទសារព័ត៌មាន មួយនៅព្រឹកថ្ងៃសៅរ៍នេះ។
មនុស្ស២៨នាក់នៅនៅ មិនទាន់ រកអត្តសញ្ញាណឃើញ នៅឡើយហើយលោក Cao បាននិយាយថាមនុស្សម្នាក់ ត្រូវបានគេជួយ សង្គ្រោះកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីការស្វែងរ កគ្រប់ទិសទី។

ក្នុងនោះដែរការផ្ទុះនេះ បានធ្វើឱ្យមនុស្ស៩៤នាក់ រងរបួសធ្ងន់ធ្ងររួមទាំង២១នាក់ ក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការផ្ទុះបានកើតឡើង នៅប្រហែលម៉ោង២ និង៤៨នាទីល្ងាចកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរោងចក្រមួយដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុន Jiangsu Tianjiayi Chemical Co.Ltdនៅក្នុងឧទ្យានឧស្សាហកម្មគីមីមួយ នៅក្នុងខ័ណ្ឌស៊ីងសឺយ ក្នុងទីក្រុងយ៉េងជេង៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top