ព័ត៌មានជាតិ

សូមអញ្ជើញមកភ្លកម្ហូប​ លក្ខណៈគ្រួសារពិសេស នៅណាហ្គាវើលដ៍!

ភ្នំពេញ៖ 2Pangea គឺជាភោជនីយដ្ឋាន ឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ មានបម្រើជូននូវអាហារថ្ងៃត្រង់ រៀងរាល់ថ្ងៃអាទិត្យ ដែលស័ក្តិសមបំផុត សម្រាប់ស្រស់ស្រូប លក្ខណៈគ្រួសារ និងមិត្តភ័ក្តិ ជាមួយនឹងតម្លៃសមរម្យបំផុត! ។

រីករាយពិសាតាមចិត្ត មុខម្ហូបពិសេសៗ ឈ្ងុយឆ្ងាញ់ជាច្រើនជម្រើស ដូចជា គ្រឿងសមុទ្រ សាច់ ត្រីអប់ផ្សែង ត្រីឆៅស៊ូស៊ី ភីហ្សា ស៊ុត ម្ហូបបែបអាស៊ី អាហារបែបក្លាស៊ីក និងបង្អែមជាច្រើនមុខ។ មិនតែប៉ុណ្ណោះ 2Pangea ក៏មានចង្ក្រាន ដែលភ្ញៀវអាចកម៉្មង់ ឲ្យមេចុងភៅចម្អិនផ្ទាល់ភ្លាមៗ ខណៈកូនតូចៗ មានកន្លែងកម្សាន្ត និងញ៉ាំសូកូឡា ស្ករសំឡី និងការ៉េមផ្សែងនីដ្រូសែនផងដែរ។

ណាហ្គាវើលដ៍ ផ្តល់ជូននូវការសម្តែងសិល្បៈផ្ទាល់ និងការកម្សាន្តជាច្រើន សម្រាប់កុមារពេញមួយថ្ងៃរសៀល ដូចជាការគូររូបនៅលើមុខ រូបច្នៃចេញពីប៉េងប៉ោង ការកូតវីយ៉ូឡុង នៅលើស្បែកជើងឈើវែង និងថតរូបជាមនុស្សយន្ត ដែលធានាថាពិតជា សប្បាយរីករាយ! បើកបម្រើរៀងរាល់ថ្ងៃអាទិត្យ ចន្លោះម៉ោង ១១:៣០ ព្រឹកដល់ម៉ោង ៣:៣០ រសៀល អាហារថ្ងៃត្រង់ ពិសេសនេះ មានតម្លៃ ១៩,៩០ដុល្លារ ប៉ុណ្ណោះសម្រាប់មនុស្សធំម្នាក់ ក្នុងកំឡុងពេលប្រូម៉ូសិន (ដែលតម្លៃធម្មតាគឺ ៣៨ដុល្លារ) ឥតគិតថ្លៃ សម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ និង ១៤ដុល្លារ សម្រាប់កុមារអាយុក្រោម ១២ឆ្នាំ។ អ្នកអាចចតរថយន្តឥតគិតថ្លៃផងដែរ នៅក្នុងចំណតដ៏ធំទូលាយ ក្នុងណាហ្គាទី ២។

សូមណែនាំ ឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល dining@nagaworld.com ។

ជម្រើសមួយទៀត នៅភោជនីយដ្ឋាន 2Pangea គឺអាហារប៊ុហ្វេពេលល្ងាច ច្រើនមុខជាងគេ ក្នុងរាជធានីភ្នំពេញ ដែលមានបម្រើរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥:៣០ ល្ងាច។ កម្មវិធីប្រូម៉ូសិនបច្ចុប្បន្ន គឺ អ្នកញ៉ាំទី ២ ចំណាយ ៨ដុល្លារ ប៉ុណ្ណោះ ហើយអ្នកអាចញ៉ាំប៊ុហ្វេបង្អែមនៅ 2Pangea ម្នាក់ ១២ដុល្លារ ប៉ុណ្ណោះ។ សម្រាប់អ្នកដែលចូលចិត្ត អយស្ទ័រស្រស់ៗ សូមអញ្ជើញ ទៅកាន់ភោជនីយដ្ឋាន ៦ កន្លែងពីឥឡូវនេះ រហូតដល់ចុងខែមីនា។ ណាហ្គាវើលដ៍ មានអយស្ទ័រ មកពីប្រទេសបារាំង កាណាដា និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលអ្នកអាចជ្រើសរើស វិធីចម្អិន និងច្នៃ ១៨បែប ដែលក្នុងមួយចាន មាន ៣ គ្រាប់តម្លៃចាប់ពី ៦ដុល្លារ ប៉ុណ្ណោះ។

ជាមួយបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ អ្នកអាចមកពិសា អាហារប៊ុហ្វេពេលល្ងាចបែបខ្មែរ ដែលមានជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥:៣០ ល្ងាចនៅភោជនីយដ្ឋាន The Pangea ម្នាក់ ១៨,៩៩ដុល្លារប៉ុណ្ណោះ។ រីករាយពិសាម្ហូបខ្មែរ មកពីទូទាំងប្រទេសកម្ពុជា អមដោយការសម្តែង សិល្បៈបុរាណខ្មែរ ដោយផ្ទាល់។ ម្ហូបបុណ្យចូលឆ្នាំខ្មែរពិសេស មានដូចជា សម្លខ្មែរ បន្លែសុខភាព ម្ហូបចម្បង និងបង្អែមដែលមាន នៅភោជនីយដ្ឋានវិមានស៊ីធីវ៉ក ភោជនីយដ្ឋាន Indochine និងភោជនីយដ្ឋានក្រោមដី Food Pavilion តម្លៃចាប់ពី ៤$ ក្នុងម្ហូបមួយមុខ ។

ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការសម្តែងសិល្បៈផ្ទាល់ ទូទាំងណាហ្គាវើលដ៍ រួមទាំងការសម្តែងសិល្បៈបុរាណខ្មែរ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ ចាប់ពីម៉ោង ៥ ល្ងាចរៀងរាលថ្ងៃ។ ជាមួយម្ហូបរសជាតិដើម លំដាប់ពិភពលោក និងកម្មវិធីកម្សាន្តដ៏សម្បូរបែប ណាហ្គាវើលដ៍គឺជាមណ្ឌលកម្សាន្ត ដ៏ស័ក្តិសមបំផុត សម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ និងដៃគូពាណិជ្ជកម្មរបស់អ្នក! ៕ដោយ៖ លី ភីលីព

Facebook Comments

To Top