អន្តរជាតិ

ស្ទង់មតិ៖ក្រុមហ៊ុនជប៉ុន មើលឃើញសង្រ្គាម ពាណិជ្ជកម្មរវាងចិន និងអាមេរិកនឹងបន្ត រហូតដល់ចុងឆ្នាំនេះ

តូក្យូ៖ការស្ទង់មតិបានរកឃើញថា ក្រុមហ៊ុនជប៉ុន៣ក្នុងចំណោម ៤រំពឹងថា ការប៉ះទង្គិចពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងចិននឹងបន្តរហូតដល់ ចុងឆ្នាំនេះជាការផ្ទុយ យ៉ាងខ្លាំងចំពោះក្តីសង្ឃឹមនៃទីផ្សារ ដែលប្រធានាធិបតី លោក Donald Trump និងលោក Xi Jinping ប្រហែលជាអាចឈានដល់ កិច្ចព្រមព្រៀងបញ្ចប់ សង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

យោងតាមការស្ទង់មតិសាជីវកម្ម ប្រចាំខែ បានបង្ហាញថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្ត កើតមានយ៉ាងហោចណាស់ រហូតដល់ចុងឆ្នាំនេះ ដោយជាងពាក់កណ្តាលព្យាករណ៍ថា ប្រទេសមហាអំណាច សេដ្ឋកិច្ចទី២ របស់ពិភពលោកនេះ នឹងធ្លាក់ចុះយឺតជាង នៅឆ្នាំ ២០២០ឬលើសនេះ។ ការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ក្រោមគោល នយោបាយជំរុញ សេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Shinzo Abe កំពុងត្រូវបានបញ្ចេញមាត់ដូចដែលប្រទេសនេះ បានក្លាយទៅជាប្រទេសមានកំណើនសេដ្ឋកិច្ចក្រោយ សង្គ្រាមយូរអង្វែង នៅក្នុងប្រទេសនេះ ដោយតម្រូវការនៃការនាំចេញ បានធ្លាក់ចុះនៅក្នុងទីផ្សារសំខាន់ៗ ជាពិសេសប្រទេសចិន។

សង្រ្គាមពាណិជ្ជកម្មរវាងទីទ័លសកលលោក ដែលជាទីផ្សារនាំចេញសំខាន់របស់ជប៉ុនបានរា រាំងពាណិជ្ជកម្មពិភពលោករួច ទៅហើយ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជប៉ុន ដែលពឹងផ្អែកលើការ នាំចេញ។ ផលិតករជប៉ុនពឹងផ្អែកយ៉ាងខ្លាំង លើអតិថិជននៅចិន ដើម្បីទិញផលិតផល របស់ពួក គេជាពិសេសគ្រឿងបន្លាស់ និងឧបករណ៍ដែល ទៅដល់រោងចក្រ របស់ប្រទេសចិន ព្រមទំាងជំរុញកំណើនក្នុងស្រុក និងការនាំចេញ៕ ដោយ៖លី ភីលីព

Facebook Comments

To Top