អន្តរជាតិ

លោក ត្រាំ មិនធ្វើការផ្លាស់ប្តូរ ទណ្ឌកម្ម កូរ៉េខាងជើង លើក្រុមហ៊ុន ដឹកជញ្ជូនចិន

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ មិនបានធ្វើការកែប្រែផ្លាស់ប្តូរទណ្ឌកម្មពាក់ព័ន្ធកូរ៉េខាងជើង លើក្រុមហ៊ុនដឹកជញ្ជូនចំនួនពីររបស់ប្រទេសចិននោះទេ។ 

ប្រភពនៅក្នុងរដ្ឋបាលអាមេរិកមួយ កំពុងតែធ្វើការឆ្លើយតប ទៅនឹងមន្ទិលសង្ស័យអំពីសារធ្វីតធើរបស់លោក ត្រាំ ដែលថា លោកទើបបានបញ្ជាឲ្យដកទណ្ឌកម្ម ដែលប្រកាសដោយក្រសួងរតនាគារ ហើយនេះគឺជាសេចក្តីថ្លែងការណ៍មួយ ហាក់សំដៅដល់សេចក្តីប្រកាស ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ស្តីពីចំណាត់ការប្រឆាំងក្រុមហ៊នដឹកជញ្ជូន ដែលត្រូវគេចោទថា បានជួយកូរ៉េខាងជើង បំពានទណ្ឌកម្ម ពាក់ព័ន្ធកម្មវិធីអាវុធនុយក្លេអ៊ែ។ 

ដោយនិយាយក្នុងលក្ខខណ្ឌមិនប្រាប់ឈ្មោះ ប្រភពពីរដ្ឋបាលអាមេរិកនោះ បានបញ្ជាក់ប្រាប់ថា សារធ្វីតធើរបស់លោក ត្រាំ នោះ គឺមានន័យសំដៅដល់ការសម្រេចចិត្ត មិនឲ្យបន្តដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង នៅក្នុងពេលបច្ចុប្បន្ន៕ប្រែសម្រួល៖ប៉ាង កុង 

Facebook Comments

To Top