នយោបាយ

សម្តេចតេជោ ផ្តាំទៅលោក សម រង្ស៊ីថា កុំចាត់ទុកអតីតមន្ត្រីខ្លួន សុំសិទ្ធិធ្វើនយោបាយ ជាទំនិញលក់ដូរឲ្យសោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំទៅលោក សម រង្ស៊ីថា កុំចាត់ទុកអ្នកដែល សុំសិទ្ធិធ្វើនយោបាយឡើងវិញ ដូចទៅទំនិញលក់ដូរលើទីផ្សារ ។

ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករនៅខេត្តពោធសាតិ៍ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោបានបញ្ជាក់ថា «ខ្ញុំឃើញអាណាមួយ បង្ហោះក្នុងហ្វេសប៊ុកថា អុ្នកសុំសិទ្ធិនយោបាយ ត្រូវបានទិញពី ១០ម៉ឺនដុល្លារ ឬ២០ម៉ឺល្លារ តែសុំផ្តាំទៅអ្នកកុំចាត់ទុក អតីតមន្ត្រីសហការី របស់អ្នកជាទំនិញលក់ដូរ ឲ្យសោះ។ កុំមើលស្រាលអ្នក​ ដែលមិននៅជាមួយអ្នកឯង ។ គេសុំសិទ្ធិនយោបាយសេរីភាព របស់គេក្លាយជាទំនិញដែលគេត្រូវទិញ។ ហ៊ុន សែន គ្មានអ្វីចាំបាច់ ដើម្បីទៅទិញអ្នកណាទេ ព្រោះមនុស្សទាំងអស់នោះ មិនមែនជាសត្វធាតុ ឬវត្ថុសម្រាប់លក់នោះទេ។ យើងត្រូវផ្តល់ការគោរព ចំពោះសេរីភាព ចំពោះមនុស្សទាំងអស់ ទោះបីអ្នកនោះនៅ គណបក្សនយោបាយ ក៏ដោយយើងខ្ញុំគោរព»។

សម្តេចក៏បានបញ្ជាក់ថា «នៅក្នុងបក្សនយោបាយ ណាក៏ដោយយើងខ្ញុំផ្តល់ការគោរព អ្នកចេញមកសុំសិទ្ធិនយោបាយ យើងខ្ញុំក៏គោរពអ្នក សុំសិទ្ធិនយោបាយ ហើយអ្នកមិនសុំសិទ្ធិក៏យើងខ្ញុំគោរព ចំពោះសេចក្តីសម្រេចរបស់អ្នក ។ ហេតុអ្វីបានជាអ្នកមើលងាយ ចំពោះអ្នកដែលធ្លាប់ ធ្វើការនៅជាមួយអ្នក បែរជាទំនិញលក់ដូរទៅវិញ ។ គណបក្សប្រជាជនមាន ចំណេះដឹងខ្ពស់ច្រើន ហើយគណបក្សខ្លះ មានបណ្ឌិតពីឬបីនាក់ ។ ពូមិននិយាយអួតអាងអ្វីទេ គណបក្សខ្លះគ្មានបញ្ញា វន្តស្មើនឹងអ្នកផ្ទះរបស់ពូផង» ៕

ដោយ៖ ស សំណាង

Facebook Comments

To Top