អន្តរជាតិ

អាមេរិកបញ្ជូន ប្រព័ន្ធការពារ មីស៊ីល THAAD ទៅអ៊ីស្រាអែល

បរទេស៖ យោធាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ទើបបានធ្វើការបញ្ជូនប្រព័ន្ធការពារមីស៊ីល ដ៏ទំនើបបំផុត របស់ខ្លួន គឺប្រព័ន្ធ THAAD ទៅប្រទេសអ៊ីស្រាអែល ជាផ្នែកនៃសហសមយុទ្ធយោធា រវាងប្រទេសសម្ពន្ធមិត្តទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទ ទីបញ្ជាការអឺរ៉ុបរបស់ សហរដ្ឋអាមេរិក បាននិយាយថា ការបញ្ជូនប្រព័ន្ធការពារមីស៊ីល THAAD គឺត្រូវបានធ្វើឡើងការការណែនាំរបស់រដ្ឋមន្ត្រី ការពារជាតិស្តីទីអាមេរិក លោក Patrick Shanahan ជាសញ្ញាមួយនៃការប្តេជ្ញារបស់ សហរដ្ឋអាមេរិក ចំពោះសន្តិសុខក្នុងតំបន់របស់ប្រទេសអ៊ីស្រាអែល។

យោងតាមកាសែត UPI សេចក្តីថ្លែងការណ៍ បាននិយាយថា “នៅក្នុងអំឡុងនៃការបញ្ជូននោះ សមាជិក បម្រើការរបស់យើង នឹងធ្វើការនៅក្នុងតំបន់ផ្សេងៗគ្នា នៅទូទាំងប្រទេសអ៊ីស្រាអែល ហើយនឹងអនុវត្តទម្រង់ដំណើរការ សម្រាប់បង្កើនការកិច្ចការពារដែនអាកាស និងមីស៊ីល ដែលមានស្រាប់ របស់អ៊ីស្រាអែល”៕ ប្រែសម្រួល៖ប៉ាង កុង

To Top