តារា

Rain ប្រាប់មូលហេតុ ដែលខ្លួនមិន ដែលនិយាយ ពីប្រពន្ធក្នុងបទសម្ភាស

កូរ៉េ: គូស្នេហ៍តារាសម្តែងដ៏មាន ឥទ្ធិពលនៅកូរ៉េខាងត្បូង Rain និង Kim Tae Hee ត្រូវគេដឹងថាជាតារាល្បី ដែលចូលចិត្តលាក់ទុករឿងផ្ទាល់ខ្លួន ហើយប្តីប្រពន្ធពួកគេ មិនដែលនិយាយ ពីគ្នាសូម្បីតែម្តងធ្វើអោយអ្នកគាំទ្រ មានការងឿងឆ្ងល់ ។

ចូលរួមក្នុងកម្មវិធីទូរទស្សន៍ កូរ៉េ “ Knowing Brothers”កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងនិងជា តារាសម្តែង៣៥ Rain បានបង្ហើបមូលហេតុ ដែលខ្លួនមិនដែលនិយាយ ពីភរិយា Kim Tae Hee នៅក្នុងបទសម្ភាស ជាសាធាណ:។

ពេលពិធីករ Kang Ho Dong សួរថា “ រៀបការហើយពិតមែនតែមើលទៅ ទង្វើររបស់លោកសព្វថ្ងៃដូចជា មនុស្សនៅលីវ តើលោកត្រូវហាមឃាត់ មិនអោយនិយាយ ពីភរិយាមែនទេ ? ភ្លាមនោះ Rain ឆ្លើយថា “គ្មានអ្នកណាដាក់កម្រិត ខ្ញុំនិងប្រពន្ធមិនអោយ និយាយពីគ្នាជាសាធារណ:នោះទេ គឺខ្ញុំគ្រាន់តែមិនចង់អោយ ជីវិតផ្ទាល់ខ្លួនរបស់ពួក យើងត្រូវគេយកទៅ បង្កើតជារឿងចចាមអារាមផ្សេងៗ ម្យ៉ាងខ្ញុំចង់បែងចែកអោយ ដាច់រវាងជីវិតគ្រួសារ និងការងារ តែប៉ុនណោះ” ។

ផ្តើមស្រលាញ់គ្នាកាលពីឆ្នាំ ២០១២ Rain និង Kim Tae Hee បានរៀបការកាលពី ខែមករាឆ្នាំ២០១៧ ដោយរៀបចំពិធីតូចតាច បំផុតនិងគ្មានសូម្បីតែជាងថតរូប ហើយនៅឆ្នាំដដែលពួកគេ បានស្វាគមន៍កូនស្រីដំបូងប៉ុន្តែ មកដល់ពេលនេះមុខមាត់របស់កូនស្រី នៅមិនទាន់បង្ហាញលើទំព័រសារព័ត៌មាន ណាមួយឡើយ ៕ ដោយ: ទូច សុខលីដា

Facebook Comments

To Top