តារា

ក្មេងស្រីម្នាក់ កំពុងល្បីខ្លាំង ក្នុងបណ្តាញអ៊ីនធឺណេត ព្រោះមានមុខដូចតុក្កតា

ចិន: ក្មេងស្រីជនជាតិចិនម្នាក់កំពុងល្បីខ្លាំងនិងក្លាយជាចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ បណ្តាញអ៊ីនធឺណេតព្រោះតែមានមុខមាត់ ស្រស់ស្អាតជាងតុក្កតា

ក្មេងស្រីដែលមានមុខមាត់ តូចតុក្កតាបេះបិត នេះត្រូវស្គាល់ថាឈ្មោះ Kina Shen មានស្រុកកំណើតនៅខេត្ត Shenzhen ប្រទេសចិន តែសព្វថ្ងៃនាងកំពុងរស់នៅ ទីក្រុងឡូសអេនជីឡេស សហរដ្ឋអាមេរិក ។ Kina ចូលចិត្តផាត់មុខនិងតុបតែងខ្លួនតូចតុក្កតា ហើយបើនាងមិននិយាយច្បាស់ណាស់ អ្នកគ្រប់ច្បាស់ជាយល់ច្រឡំ គឺទាំងមុខមាត់ រូបរាងនិងសាច់ឈាមរបស់នាង ហើយសូម្បីតែពេលអត់ផាត់ម្សៅ ក៏មុខនាងស្រដៀងតុក្កតាដែរ ។

សព្វថ្ងៃ Kina មានអ្នក Follow ប្រហែល១លានអ្នកក្នុង Instagram ប៉ុន្តែពីមានអ្នកស្រលាញ់ចូលចិត្តនាង ក៏មានអ្នករិះគន់ចំពោះការតុបតែខ្លួនបែបនេះផងដែរ ៕
ដោយ: ទូច សុខលីដា

Facebook Comments

To Top