សុខភាព

​រួមភេទ​​ពេល ពរពោះជិតគ្រប់ខែ គ្រោះថ្នាក់ឬទេ?

ប៉ុន្មានឆ្នាំមកនេះ ស្រ្តីមានផ្ទៃពោះ ឆ្មប និងគ្រូពេទ្យមួយចំនួនបានណែនាំថា ការរួមភេទនៅជិតចុងបញ្ចប់ នៃការមានផ្ទៃពោះ ប្រហែលជាអាចជួយដល់ការ ចាប់ផ្តើមនៃការសម្រាលកូន។

ទ្រឹស្តីមួយបានបង្ហាញថា អ័រម៉ូនមានវត្តមាននៅក្នុងទឹកកាម (prostaglandins) និងការកន្ត្រាក់នៃការឈាន ដល់ចំណុចកំពូលបាន ធ្វើឲ្យរំញោចដល់កស្បូន។ ប៉ុន្តែ ការស្រាវជ្រាវមិនបានបង្ហាញ ពីតំណភ្ជាប់បែបនេះទេ។

ជាការពិត ការស្រាវជ្រាវបានបង្ហាញថា ស្រ្ដីដែលរួមភេទនៅក្នុងសប្តាហ៍ ចុងក្រោយនៃការមានផ្ទៃពោះ បានសម្រាលកូនពីរបីថ្ងៃ យឺតជាងស្ត្រីដែលមិនរួមភេទ។ (លទ្ធផលនៃការសិក្សា ទាំងនេះមិនមានន័យថា ការរួមភេទ ពន្យារពេលការសម្រាលកូននោះទេ ប៉ុន្តែ ការស្រាវជ្រាវបន្ថែមទៅ ភស្តុតាងដែលថាការរួមភេទ និងការសម្រាលកូន ប្រហែលជាមិនជាប់ទាក់ទង)។

វាមិនមានអ្វីទាស់ខុសនោះទេ ដែលស្ត្រីរួមភេទក្នុងអំឡុងពេល មានផ្ទៃពោះដែលមាន សុខភាពល្អមិនមានបញ្ហា រហូតដល់ពេលដែល នាងបែកទឹកភ្លោះ ៕

ប្រភព៖ Health.com.kh

Facebook Comments

To Top