សុខភាព

អាឡែហ្ស៊ី នឹងស្រោមអនាម័យ គួរតែគ្រប់គ្រងបែបណា?

ជាតិជ័ររបស់ស្រោមអនាម័យ​ ប្រហែលជាអាចមាន នៅក្នុងផលិតផលជាច្រើនដូចជា ប៉េតប៉ោង ស្រោមដៃលាងចាន កងដៃជ័រ តុក្តតាជ័រ ក្បាលដោះបៅលេង និងស្គុតបិតជាដើម។ បើសិនជាអ្នកមានប្រតិកម្ម អាឡែហ្ស៊ីនឹងស្រោមអនាម័យមែន ការប៉ះពាល់វាអាចធ្វើឲ្យ មានប្រតិកម្មច្រើនចាប់ពី កណ្តាស ក្អក ឡើងកន្ទួលរមាស់ និងតឹងទ្រូង រហូតដល់ស្យុកទៀតក៏មាន (Aanphylactic Shock)។ ដូច្នេះដើម្បីគ្រប់គ្រងការមាន ប្រតិកម្មអាឡែហ្ស៊ីបែបនេះ យកល្អគួរតែព្យាយាម ធ្វើដូចខាងក្រោមនេះ៖

-ចៀសវាងការប៉ះពាល់ផ្ទាល់ ជាមួយនឹងស្រោមអនាម័យ

-បើសិនជាអ្នកធ្វើការ ក្នុងកន្លែងថែទាំអ្នកជំងឺ ចូរប្រាកដថា មនុស្សគ្រប់គ្នាជុំវិញអ្នកពាក់ ស្រោមអនាម័យមិនមែនធ្វើពីជ័រទេ

-ចូរពាក់ស្លាក់សម្គាល់ថា អ្នកមានប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ ក្នុងខ្លួននៅពេលប៉ះពាល់ ស្រោមអនាម័យ

-ចូរពិគ្រោះជាមួយគ្រូពេទ្យ លើការប្រើប្រាស់ថ្នាំ ដើម្បីសង្គ្រោះបន្ទាន់ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top