ព័ត៌មានជាតិ

Breaking News: សហភាពអឺរ៉ុបចាប់ផ្តើម នីតិវិធីផ្អាកបណ្តោះអាសន្ន ប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA ពីកម្ពុជា

ព្រុយសែល៖ សហភាពអឺរ៉ុបបានចាប់ផ្តើម ដំណើរការ ដែលអាចនាំឱ្យមាន ការផ្អាកជាបណ្តោះអាសន្ននូវការទទួល បានអាទិភាពរបស់កម្ពុជាលើទី ផ្សារសហភាពអឺរ៉ុបក្រោមគម្រោងពាណិជ្ជកម្ម គ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA ។ EBA អាចត្រូវបានលុបចោលប្រសិនបើប្រទេសទទួលផល មិនគោរពសិទិ្ធមនុស្សនិងសិទ្ធិការងារសំខាន់ៗ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប បានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹងថា ការបើកដំណើរការនីតិវិធីដក EBA បណ្តោះអាសន្នមិនតម្រូវឱ្យមានការដកពន្ធនាំចូលភ្លាមៗនោះទេ ផ្ទុយទៅវិញវាចាប់ផ្តើមរយៈពេលនៃការត្រួតពិនិត្យយ៉ាងល្អិតល្អន់។ គោលបំណងនៃសកម្មភាពរបស់គណៈកម្មការនៅតែមានដើម្បីកែលម្អស្ថានភាពសម្រាប់ប្រជាជន។

តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងអនុប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Federica Mogherini បានមានប្រសាសន៍ថា “ក្នុងរយៈពេល ១៨ខែចុងក្រោយនេះយើងឃើញថាលទ្ធិប្រជាធិបតេយ្យបានធ្លាក់ចុះ ទាំងការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ នៅខែកុម្ភៈឆ្នាំ២០១៨ សហគមន៍អឺរ៉ុប ក្នុងប៉ុន្មានខែថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីទស្សនរបស់សហភាពអឺរ៉ុប។ ថ្មីៗនេះអាជ្ញាធរកម្ពុជាបានចាត់វិធានការជាវិជ្ជមានជាច្រើនរួមមានការដោះលែងអ្នកនយោបាយ អ្នកសកម្មជនសង្គមស៊ីវិលនិងអ្នកកាសែត និងដោះស្រាយនូវការរឹតត្បិតមួយចំនួនលើសង្គមស៊ីវិលនិងពាណិជ្ជកម្ម។ ក៏ប៉ុន្តែដោយមិនមានសកម្មភាពច្បាស់លាស់ពីរដ្ឋាភិបាលនោះទេ ស្ថានភាពមូលដ្ឋានដែលហៅថាការចូលរួមរបស់កម្ពុជានៅក្នុងគម្រោង EBA គឺជាសំណួរមួយ។ ក្នុងនាមជាសហភាពអឺរ៉ុបយើងប្តេជ្ញាភាពជាដៃគូជាមួយកម្ពុជាដែលផ្តល់ជូនប្រជាជនកម្ពុជា។ សម្រាប់លទ្ធិប្រជាធិបតេយ្យនិងសិទិ្ធមនុស្សនៅក្នុងប្រទេសនេះគឺជាបេះដូងនៃភាពជាដៃគូ»។

Facebook Comments

To Top