ព័ត៌មានជាតិ

អ្នកស្រាវជ្រាវ ផ្នែកសង្គមរកឃើញថា ការចាប់អារម្មណ៍ របស់យុវវ័យលើថ្ងៃ នៃក្តីស្រឡាញ់ថយចុះច្រើន (មានវីដេអូ)

ភ្នំពេញ៖ លោក តុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាព សាធារណៈ និងជាអ្នកសិក្សាស្រាវជ្រាវ ឯករាជ្យ ផ្នែកសុខភាពសាធារណៈ បានបង្ហាញរបាយការណ៍ សិក្សាសង្ខេបថ្មីមួយ រកឃើញថាបច្ចុប្បន្ននេះ ការចាប់អារម្មណ៍ របស់យុវវ័យចំពោះ ថ្ងៃនៃក្ដីស្រលាញ់ ១៤កុម្ភៈ មានការថយចុះតិចជាងមុន ជិតពាក់កណ្ដាល បើធៀបកាលពីមួយទសវត្សរ៍មុន ។

របាយការណ៍ស្រាវជ្រាវសង្ខេបរបស់ លោក តុង សុប្រាជ្ញស្ដីពីស្នេហា និងទំនាក់ទំនងផ្លូវភេទ ១ទសវត្សរ៍ ក្រោយមកដែលទើបចេញផ្សាយ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញថា យុវ​វ័យមានការចាប់អារម្មណ៍ តិចជាងមុនជិតពាក់កណ្តាល ចំពោះថ្ងៃនៃក្តីស្រឡាញ់ខាងមុខនេះ (២០០៩៖ ៦១.២% ទល់នឹង ២០១៩៖ ៣៣.៨%) ជាពិសេសក្នុងចំណោមយុវវ័យ ដែលមានគូសង្សារ (២០០៩៖ ៨១% ទល់នឹង​២០១៩៖ ៤២.៥%)។ភាគច្រើន នៃពួកគេមានផែនការចេញក្រៅដើរលេង នៅថ្ងៃនៃក្តីស្រឡាញ់ដូចធម្មតា ប៉ុន្តែមានការផ្លាស់ប្តូរ គោលដៅ ដែលត្រូវទៅដែលពីមុនធ្លាប់ ទៅលេងដូចជា ទៅច្រៀងខារ៉ាអូខេ ទៅបាក់ខែង ទៅគៀនស្វាយ ទៅកោះដាច់ និងចូលផ្ទះសំណាក់ ឬក៏សណ្ឋាគារ បែរជាទៅលេង នៅផ្សារទំនើប និងទៅមើលកុន (៤៤%) នៃយុវវ័យផ្តល់សម្ភាសន៍សរុប។​ កន្លែងទីតាំងថ្មីទាំង២នេះ គឺមានលក្ខណៈបែបវិជ្ជមាន បញ្ចេញនូវក្ដីស្រឡាញ់ និងបែបរ៉ូម៉ង់ទិច ដែលមានលក្ខណៈ ស្រើបស្រាលផ្លូវភេទតិចជាង។

របាយការណ៍ ដដែលបង្ហាញបន្ថែមថា ការទិញវត្ថុអនុស្សវរីយ៍កាដូរឲ្យគ្នា ​ក៏មានការធ្លាក់ចុះជាង ២ភាគ៣ដែរ (២០០៩៖ ៥៦.៣% ទល់នឹង​២០១៩៖ ២១.៦%) ជាពិសេសការ ឲ្យផ្កាតែម្តង មានការធ្លាក់ចុះជាងគេ។ ប៉ុន្តែនិន្នាការយុវវ័យ ដែលមានគូរគឺមានការកើនឡើង នូវការទិញវត្ថុជាកាដូរថ្លៃៗ ដូចជាខោអាវ តុក្កតា និងគ្រឿអលង្ការឲ្យមិត្តស្រី និងមិត្តប្រុសរបស់ពួកគេទៅវិញ។

របាយការណ៍របស់ លោក តុង សុប្រាជ្ញ ដដែលបញ្ជាក់ថា អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឹងរួមភេទ ជាមួយគ្នា នៅថ្ងៃនៃ ក្តីស្រឡាញ់ ខាងមុខនេះ ត្រូវបានព្យាករណ៍ថា នឹងមានការធ្លាក់ចុះជាងពាក់កណ្តាល បើប្រៀបធៀបជាមួយនឹង ការសិក្សាកាលពី១០ឆ្នាំមុន (២០០៩៖ ១២.៤% ទល់នឹង​២០១៩៖ ៥.៤%)។

ការដែលមានបំណងរួមភេទ នៅថ្ងៃនៃក្តីស្រឡាញ់នេះ មានទំនាក់ទំនងគ្នាយ៉ាងជាក់លាក់ គឺការដែលនិយមថ្ងៃនៃក្តីស្រឡាញ់នេះថា ជាថ្ងៃពិសេសស ម្រាប់យុវវ័យនោះ គឺមាននិន្នាការធ្លាក់ចុះ ជាងពាក់កណ្តាល ដូចគ្នាប្រៀបធៀប កាលពីការសិក្សាស្រាវជ្រាវ១០មុនពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩។

សមមាត្រនៃយុវវ័យប្រុស មានបំណងរួមភេទ ដោយមិនមានការយល់ព្រម ក្នុងចំណោមយុវវ័យប្រុស គឺភាគរយនៃពួកគេ មានផែនការរួមភេទ ប្រសិនបើមិត្តស្រី របស់គេឬក៏មិត្តស្រីថ្មី របស់ពួកគេមិនយល់ស្រប ក្នុងការរួមភេទមានការធ្លាក់ចុះ (២០០៩៖១៧នាក់ នៃចំនួនសរុប២៥នាក់ ទល់នឹង២០១៩៖១២ នៃចំនួនសរុប៤០នាក់) ៕

Facebook Comments

To Top