ព័ត៌មានជាតិ

ត្រចៀក ស្តាប់លែងលឺ អាចសម្គាល់ដឹង តាមរយៈ អាការៈអ្វីខ្លះទៅ?

ត្រចៀកស្តាប់មិនលឺ កើតឡើងលើមនុស្ស ច្រើនណាស់ ជាពិសេសមនុស្សចាស់។ ប្រហែលជាមួយភាគបី នៃមនុស្សចាស់អាយុចាប់ពី ៦៥ទៅ ៧៤ឆ្នាំ គឺមិនអាចស្តាប់លឺសម្លេងបានល្អឡើយ ហើយក៏មានពាក់កណ្តាល នៃមនុស្សចាស់អាយុចាប់ពី ៧៥ឆ្នាំឡើងទៅ ពិបាកនឹងស្តាប់លឺដែរ ។

បើសិនជាអ្នកមានបញ្ហា ត្រចៀកស្តាប់អត់លឺ វាពិបាកនឹងនិយាយជាមួយ មនុស្សក្នុងទីប្រជុំជនច្រើន ឬស្តាប់សម្លេងទូរស័ព្ទណាស់។ ដូច្នេះហើយ ខាងក្រោមនេះខ្ញុំសូមបង្ហាញ អំពីអាការៈញឹកញាប់មួយចំនួន នៃការស្តាប់សម្លេងមិនលឺ៖

-ពិបាកក្នុងការស្តាប់សម្លេងទូរស័ព្ទ
-ពិបាកក្នុងការឆ្លើយឆ្លង ពេលសន្ទនាគ្នា
-អាចនឹងត្រូវការបើកសំឡេង ទូរទស្សន៍ខ្លាំងរហូតរំខានដល់អ្នកដទៃ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top