ព័ត៌មានជាតិ

រយៈពេល ២ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ១៤នាក់ ពាក់ពន្ធ័មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ស្វាយរៀង៖ រយៈពេល២ថ្ងៃ ក្នុងភូមិសាស្ត្រក្រុងស្វាយរៀង សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត បានធ្វើការចុះស្រាវជ្រាវនិងបង្ក្រាប ព្រមទាំងឃាត់ខ្លួនបានជា បន្តបន្ទាប់ប្រុសស្រី ១៤នាក់ ក្នុង៣ករណីផ្សេងគ្នា ពាក់ពន្ធ័មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី២២ និង២៣ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបញ្ជួនទៅតុលាការខេត្ត កាលពីថ្ងៃទី២៤ ខែមករាឆ្នាំ ២០១៩ម្សិលមិញនេះ។

យោងតាមមន្ត្រីនគរបាល ការិយាលយ័ប្រឆាំងគ្រឿងញៀន បានអោយដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក កឹង ឃន ស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក កែវ សុថា ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន និងនាយការិយាលយ័ ប្រឆាំងគ្រឿងញៀនខេត្ត និងក្រោមការសម្របសម្រួលពីលោកគង់ ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការចុះបង្ក្រាបបានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងដើម្បីសាកសួរ។

ប្រភពបន្តថា ជនសង្ស័យដែលឃាត់ខ្លួន បានចំនួន១៤នាក់ (ស្រី១នាក់) ដោយសមត្ថកិច្ចនគរបាល បានរឹបអូសរួមជាមួយវត្ថុតាងថ្នាំញៀន មានចំនួន ១៨កញ្ចប់ (ធំ៩កញ្ចប់) ទម្ងន់២៦.៤៤ក្រាម ព្រមទាំងសំភារះវេចខ្ចប់ ឧបករណ៍ជក់ប្រើប្រាស់ ថ្នាំញៀនមួយចំនួនទៀត ។

ប្រភពបន្តថា បច្ចប្បន្នជនសង្ស័យទាំង ១៤នាក់ ត្រូវបានកម្លាំងជំនាញ ការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

Facebook Comments

To Top