អន្តរជាតិ

ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើន ដែលកំពុងប្រតិបត្ដិការនៅឥណ្ឌា ព្រួយបារម្ភ ចំពោះការរឹតបន្ដឹងពាណិជ្ជកម្ម

សេអ៊ូល៖ ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលកំពុងប្រតិបត្តិការនៅឥណ្ឌា បានលើកឡើង ពីឧបសគ្គពាណិជ្ជកម្មជាច្រើន រួមទាំងពន្ធ ដែលជាឧបសគ្គចម្បង ក្នុងការធ្វើអាជីវកម្មនៅទីនោះ។

ក្នុងអំឡុងពេលសន្និសីទ ដែលរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលរបស់ក្រុងសេអ៊ូល នៅអាម៉ាដាបាដម ជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់រដ្ឋ Gujarat ប្រទេសឥណ្ឌា ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការ នៅលើឧបទ្វីបនេះ បានអះអាងថា គួរតែមានការកែលម្អមួយ ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ (CEPA) ។

ប្រទេសកូរ៉េខាងត្បូង និងឥណ្ឌា បានអនុវត្តន៍ CEPA ដែលជាប្រភេទ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានសង្កត់ធ្ងន់ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី នៅលើកំពូលនៃទីផ្សារបើកចំហ នៅក្នុងខែមករា ឆ្នាំ២០១០៕
ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top