នយោបាយ

អ្នកវិភាគ ជែម សុខ ស្នើលោក សម រង្ស៊ី កុំបន្តចាក់រុក ងាកមករកចំណុចត្រូវជាមួយ សម្ដេចតេជោ

ភ្នំពេញ៖ ក្រោយពីទទួលបាន ការកោតសរសើរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថាជាអ្នកវិភាគ អំពីស្ថានភាពនៅកម្ពុជា មានគំនិតជ្រៅជ្រះ និងមិនលំអៀង លោក សុខ សុគន្ធ ហៅលោក ជែម សុខ អ្នកវិភាគស្ថានការណ៍នយោបាយ បានស្នើឲ្យលោក សម រង្ស៊ី កុំបន្តចាក់រុក ហើយងាកមកស្វែងរកចំណុចត្រូវគ្នា ជាមួយសម្ដេចតេជោវិញទៅល្អជាង ។

លោក សម រង្ស៊ី ត្រូវបានគេដឹងថា ជាអ្នកតែងតែធ្វើសកម្មភាព វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន តាមរយៈការអំពាវនាវ ឲ្យបរទេសផ្ដាច់ជំនួយ កុំទិញទំនិញពីកម្ពុជា ជាពិសេសនាពេលកន្លងមក បានឲ្យកងទ័ពបែរកាណុងមកផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងសកម្មភាពផ្សេងៗជាច្រើនទៀត ។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ជែម សុខ បានថ្លែងបញ្ជាក់ថា “សម រង្ស៊ី មានជម្រើពីរគឺ កុំចាក់រុក ហើយស្វែងរកចំណុចត្រូវគ្នានឹង ហ៊ុន សែន ឬបើករណីសិរ្សច្បាំង ។ ជម្រើសច្បាំងបែបគ្មានផ្លូវទេ ព្រោះភូមិសាស្ត្រនយោបាយ មិនអំណោយផល ជាពិសេសលោក សម រង្ស៊ី ជាមនុស្សកំសាកបានតែមាត់” ។

លោកគូសបញ្ជាក់ថា ចំពោះការដេកចាំអន្តរជាតិផ្ដួលរំលំសម្ដេច ហ៊ុន សែន ក៏គេមិនលើកលោក សម រង្ស៊ីឲ្យកាន់អំណាចដែរ បើទោះបីគេលើកលោក សម រង្ស៊ី ឲ្យកាន់អំណាច ក៏នឹងត្រូវគេផ្ដួលរំលំវិញដែរ ។

លោក ជេម សុខ បន្ថែមថា ស្រេចតែលោក សម រង្ស៊ី ជាអ្នកគិតចុះ ចង់ជោរចាក់រុកឆ្កឹះឆ្កៀល ឬចង់ចូលស្រុកស្រណុកនយោបាយ ក៏ស្រេចតែលោក សម រង្ស៊ីទៅ ៕
ដោយ៖ ខា ដា

Facebook Comments

To Top