នយោបាយ

គ.ជ.ប នឹងស្នើសុំយោបល់ ពីភាគីពាក់ព័ន្ធ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបញ្ជូនសំណើរពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើស ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ហៅកាត់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ទៅឲ្យភាគីពាក់ព័ន្ធ ដើម្បីពិនិត្យពិចារណា កែតម្រូវមុន គ.ជ.ប អនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅថ្ងៃទី១៤ មករា បានឲ្យដឹងថា ភាគីពាក់ព័ន្ធរួមមាន ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ , អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា , អគ្គលេខាធិការដ្ឋានរដ្ឋសភា , ក្រសួងមហាផ្ទៃ , ក្រសួងយុត្តិធម៌ , ក្រសួងការពារជាតិ , ក្រសួងព័ត៌មាន , គណបក្សនយោ បាយចំនួន២០ , ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា, ស្ថានទូតសហភាពអឺរ៉ុប , អង្គការមិនមែនរដ្ឋាភិបាលជាតិ និងសមាគមចំនួន២០។

សេចក្ដីប្រកាសព័ត៌មានបន្ថែមថា ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបញ្ជូនការផ្ដល់យោបល់ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីនេះ មកវិញយ៉ាងយូរត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩៕ ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top