ព័ត៌មានជាតិ

សម្តេច ស ខេង ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍ពីវៀតណាម

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាមមកកម្ពុជា។

សូមបញ្ជាក់ថា សម្តេចក្រឡាហោមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែមករា ឆ្នាំ២០១៩ ដើម្បីធ្វើជាអធិបតី ដឹកនាំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រវាងបណ្ដាខេត្តជាប់ព្រំដែន នាទីក្រុងហូជីមិញ ៕

ដោយ៖ អេង ប៊ូឆេង

To Top