នយោបាយ

អតីតសមាជិក គណបក្សសង្គ្រោះជាតិ ចំនួន ៤ នាក់ ចូលរួមជីវភាពនយោបាយ ជាមួយនឹង គណបក្សប្រជាជន

កំពង់ចាម: នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងការប្រកាស បញ្ជូលសមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន៤រូប ជាអតីតសកម្មជនសមាជិក គណបក្សសង្រ្គោះជាតិ ដែលពិធីនេះបានធ្វើឡើង នៅស្នាក់ការបក្សប្រជាជន ខេត្តកំពង់ចាម។

គួរបញ្ជាក់ដែរថា សមាជិកថ្មីចំនួន ៤ រូបរបស់គណបក្សប្រជាជន នាពេលនេះរួមមាន
១- លោក លី វណ្ណស៊ី ជាអតីតសមាជិកក្រុមប្រឹក្សាស្រុកគណបក្សសង្រ្គោជាតិ
២- លោក រុន ណារិន ជាអតីតប្រធានប្រតិបត្តិគណបក្សសិទ្ធិមនុស្ស ស្រុកចំការលើ
៣- លោក ហេង លឹមខេង ជាអតីតសមាជិកគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម
៤- លោក ជុំ ម៉េង ជាអតីតសមាជិកយុវជនគណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ​ លោក គួច ចំរើន ប្រធានគណបក្សប្រជាជន បានសម្តែងការស្វាគមន៍ យ៉ាងកក់ក្ដៅ​ និងរាក់ទាក់ចំពោះសមាជិកថ្មី ទាំង៤រូប ដែលបានភ្ញាក់រលឹកស្ម័គ្រចិត្តចូលមក រួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។

ជាមួយនោះលោក ប្រធាន ក៏បានលើកឡើងអំពីប្រវត្តិ ស្នាដៃនិងសមិទ្ធិផល មិនអាចកាត់ថ្លៃបាន ដែលគណបក្ស ប្រជាជន កម្ពុជា សម្រេចបានក្នុងរយៈពេល៦៨ ឆ្នាំកន្លងទៅ ជាពិសេសគឺ មហាពលីកម្មប្រឆាំងអណានិគម បរទេសគ្រប់ជំនាន់ រំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ រំលត់ភ្លើងសង្គ្រាម នាំប្រទេសជាតិមក កាន់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាព​ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចបច្ចុប្បន្ន និងនៅតែបន្តប្ដេជ្ញាចិត្តក្នុង ការការពារសុខសន្តិភាព នៅកម្ពុជាជារៀងរហូត ទោះត្រូវបង់ដោយតម្លៃណាក៏ដោយ។

លោកប្រធានបក្សខេត្ត បានផ្តាំផ្ញើដល់ប្រធានគណបក្ស ស្រុកទាំង៣ ដែលបងប្អូនមានលំនៅស្ថានរស់នៅ ឲ្យទទួលបងប្អូនបាន រួមជីវភាពនយោបាយជាមួយផង ។

សូមបញ្ជាក់ផងដែថាៈ បងប្អូនទាំង៤រូប មានទីលំនៅ ស្រុកកំង់សៀម២រូប ស្រុកជើងព្រៃ១រូប ស្រុកចម្ការលើ ១រូប។

To Top