អន្តរជាតិ

Update: រដ្ឋមន្រ្តីមហាផ្ទៃបារាំងថា ផ្ទុះហ្គាសនៅប៉ារីស ស្លាប់ ៤នាក់

ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Christophe Castaner បាននិយាយថា មនុស្ស ៤ នាក់ បានស្លាប់ នៅក្នុងការផ្ទុះហ្គាស ដោយចៃដន្យមួយ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃសៅរ៍ ក្នុងខណ្ឌទី៩ នៃទីក្រុងប៉ារីស ប្រទេសបារាំង។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែកតាមការលើកឡើរបស់លោក Castaner ថា ជនរងគ្រោះពីរនាក់ ក្នុងចំណោមជនរងគ្រោះ៤នាក់ដែលស្លាប់នោះ គឺជាអ្នកពន្លត់អគ្គីភ័យ។

សូមជម្រាបថា បើតាមលោក Remy Heitz ជាព្រះរាជអាជ្ញានៃទីក្រុងប៉ារីស បានបញ្ជាក់ថា ផ្ទុះនេះគឺ “កើតឡើងជាក់ស្តែងចៃដន្យ” ដែលប្រហែលបណ្តាលមកពី”ការលេចធ្លាយហ្គាស៕

ប្រែសម្រួលៈ ណៃ តុលា

To Top